អភិបាលខេត្តបាត់ដំបង និងប្រតិភូខេត្តត្រាវិញ ជួបពិភាក្សាគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ រឹតចំណងមិត្តភាព សាមគ្គីភាពរវាងខេត្តទាំង២ជាថ្មីឡើងវិញ ក្រោយវិបត្តិកូវីដធូរស្រាល
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត បានបើកកិច្ចប្រជុំពិភាក្សាការងារ រវាង រដ្ឋបាលខេត្តបាត់ដំបង នៃ ព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូខេ
ត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយឯកឧត្តម គឹម ង៉ុកថាយ ស
មាជិកអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការបក្សខេត្ត -អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជន “ខេត្តត្រាវិញ” នាព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២២នេះ ដោយបានផ្តោតសំខាន់ការពង្រឹងនិងស្តារឡើងវិញនូវ
កិច្ចសហប្រតិបត្តិការរឹតចំណងមេត្រីភាព សាមគ្គីភាពនិងមិត្តភាពដើម្បីផលប្រយោជន៍រួមនៃប្រជាជនខេត្តបាត់ដំបង(កម្ពុជា) និង ខេត្តត្រាវិញ(វៀតណាម)ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ដោយសារ តែរយៈពេល២ឆ្នាំ កន្លងមកនេះ ចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការ រវាង ខេត្តទាំង២ជួបប្រទះនូវការរាតត្បាតជាសកលនៃវិបត្តិកូវីដ-19 បង្កឲ្យមានការរំខាន ដល់ខេត្តយើងទាំង២។
តាមរយៈកិច្ចជំនួបនេះ ឯកឧត្តម គឹម ង៉ុកថាយ សមភាគីនៃខេត្តត្រាវិញ (វៀតណាម) បានរំលេចពីសក្តានុពល និងវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលមាននៅក្នុងខេត្ត ហើយក៏ជាខេត្តជាប់មាត់សមុទ្រនិងមានកំពង់ផែទឹកជ្រៅ។ ពិសេស
ពាក់ព័ន្ធវិស័យទេសចរណ៍វិស័យកសិ-ឧស្សាហកម្ម។និងជាខេត្តមានសក្តានុពលរ៉ែនិងឋាមពលធ្យូងថ្មនិងបច្ចេកវិទ្យា ព្រមទាំងប្រភពធនធានធម្មជាតិដែលខេត្តខ្លួនបាននិងកំពុងធ្វើការអភិវឌ្ឍន៍លើវិស័យទាំងនោះ។ ហើយប្រជាជនក្នុងខេត្តខ្លួនក៏មានកំណើនសេដ្ឋកិច្ចគួរឲ្យកតសម្គាល់។
ឯកឧត្តម គឹម ង៉ុកថាយ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត -អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាប្រជាជន”ខេត្តត្រាវិញ” ក៏បានថ្លែងដោយផ្តោតនូវគោលបំណងសំខាន់បន្ថែមថា៖អ្វីដែលប្រតិភូរបស់ខ្លួនមកបំពេញទស្សនកិច្ច និងជួប
ពិភាក្សាការងារក្នុងថ្ងៃនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិល្អរឹងមាំដោយផ្សារភ្ជាប់ នូវចំណងទំ
នាក់ទំនងមិត្តភាពសាមគ្គីភាពល្អ ក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២ជាថ្មីឡើ
ងវិញឲ្យបានប្រសើរថែមទៀត ក្រោយពីខេត្តនិងប្រទេសយើងទាំង២បានជួបនូវវិបត្តិជាសកលពីជំងឺរាតត្បាតកូវីដ-19 កន្លងមកនេះ។
តាមរយៈនៃការជម្រុញនេះក៏បានផ្តោតនូវវិស័យអប់រំនិងបណ្តុះបណ្តាលសម្រាប់ខេត្តទាំង២ផងដែរ។តាមរយៈការបង្កើតឲ្យមានក្រុមការងារទំនាក់ទនង ដើម្បីសម្របសម្រួលលើកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំង២ផ្ទាល់ដោយឈរលើគោលការណ៍ច្បាប់និងការសម្រេចជាមុនពីរដ្ឋាភិបាលនៃប្រទេសទាំង២។
នៅក្នុងកិច្ចជំនួបពិភាក្សាការងារនេះផងដែរឯកឧត្តម គឹម ង៉ុកថាយ ក៏បានស្នើអញ្ជើញឯកឧត្តមអភិបាលខេត្តបាត់ដំបងរួមនិងប្រតិភូរបស់ខេត្ត ដើម្បីទៅបំពេញទស្សនកិច្ចនៅខេត្តត្រវិញ
របស់ខ្លួន ក្នុងពេលវេលាសមស្របណាមួយ។
ជាការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តត្រាវិញ នៃប្រទេសវៀតណាមនិងការជួបពិភាក្សាការងារ។ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានសម្តែងនូវការអរគុណចំពោះវត្តមាននៃគណៈប្រ
តិភូវៀតណាម ដែលដឹកនាំដោយឯកឧត្តម គឹមង៉ុកថាយ ដែលបានបំពេញទស្សនកិច្ចការងារនិងកាន់តែស្វែងយល់ពីការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្ត។ជាពិសេស ពិនិត្យលទ្ធភាពក្នុងការកៀងគរអ្នកវិនិយោគវៀតណាម
ឲ្យមករកស៊ីនៅកម្ពុជា និងស្វែងយលពីសក្តានុពលសេដ្ឋកិច្ចដែលមានក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់ភ្ញៀវទៀតថាបើទោះបីខេត្តបាត់ដំបង មិនមានសមុទ្រតែខេត្តបាត់ដំបងមានភូមិសាស្ត្រជាប់និងបឹងទន្លេសាប
ហើយក៏ជាខេត្តមួយមានសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍ធម្មជាតិ ដ៏សម្បូរណ៍បែ
បផងដែរនិងកំពុងតែទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តជាបន្តបន្ទាប់។
ឯកឧត្តមបានជម្រាបទៅកាន់សមភាគី ខេត្តត្រាវិញ(វៀតណាម)វិញថា៖ការផ្លាស់ប្តូរនូវបទពិសោធន៍ជំនាញបច្ចេកទេសវិទ្យាសាស្ត្រគឺពិតជាតម្រូវការចាំបាច់ណាស់ ក្នុងការអភិវឌ្ឍន៍រវាងខេត្តទាំង២ផងដែរ។ ឯកឧត្តម សុខ លូ អភិបាល
ខេត្តបាត់ដំបងក៏បានស្វាគមន៍គាំទ្រពីការរៀបចំបង្កើតឲ្យមានក្រុមការងាររបស់ខេត្តទាំង២ដើម្បីសម្របសម្រួលក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តបាត់ដំបង និងខេត្តត្រាវិញផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានព្រមទទួលយកនូវការអញ្ជើញរបស់
ឯកឧត្តម គឹម ង៉ុកថាយ ដើម្បីដឹកនាំប្រតិភូខេត្តបាត់ដំបងទៅបំពេញទស្សនកិច្ចនៅខេត្តត្រាវិញ (វៀតណាម) ក្នុងពេលវេលាសមស្រប នៅពេលខាងមុខនេះ ៕