**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

ទោះបីបន្ទាយមានជ័យជួបទឹកជំនន់ តែសត្វគោ ក្របី ប្រជាកសិករមានសុខភាពល្អ គ្មានជម្ងឺឆ្លង ឯការចិញ្ចឹមសត្វកើនឡើង

ភ្នំពេញ៖ មន្ត្រីជំនាញបសុព្យបាល អាជ្ញាធរដែនដីនិងកសិករថា អំឡុងពេលនិងក្រោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កន្លងមក សត្វគោក្របីមានស្ថានភាពសុខភាពល្អ គ្មានជម្ងឺឆ្លងទេ ដោយសារបានចាក់វ៉ាក់សាំងបង្កាការពារមុន។ នេះបើតាមមន្ត្រីជំនាញក៏ដូចជា កសិករអោយដឹងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្នុងកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំង ការពារជម្ងឺឆ្លងនិងបានចុះតាមដានស្ថានភាពសុខភាពក៏ដូចជាជម្រុញផលិតកម្មសត្វនៅឃុំឈ្នួរមានជ័យនិងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ។ក្នុងនោះ មានសត្វគោ ក្របី៣០០ក្បាល ចាក់នៅនឹងកន្លែង និងជាង៧០០ក្បាលទៀត ចាក់នៅតាមក្រោល រោងឬផ្ទះ ។

លោក ប៉ាង វណ្នាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យមាន បានបញ្ជាក់ថា៖ នៅក្នុងខេត្តវបន្ទាយានជ័យ សកម្មភាពចិញ្ចឹមសត្វគោ ក្របីបែបផលិតកម្មជាលក្ខណ:គ្រួសារនិងលក្ខណ:កសិដ្ឋានកាន់តែផុលផុសរីកចម្រើនកើនឡើង ។ក្នុងនោះ ក្រោមកិច្ចជ្រោមជ្រែងពីមន្ត្រីជំនាញផលិតកម្មនិងបសុព្យបាលខេត្ត ស្រុក-ក្រុងនិងភ្នាក់ងារពេទ្យសត្វភូមិ កសិករម្ចាស់សត្វកាន់តែយល់ដឹងក្នុងចិញ្ចឹមសត្វដែលបញ្ជៀសជម្ងឺនិងបង្កើនផលដើម្បីរកចំណូលក្នុងជីវភាព។

លោកឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យក៏បានលើកឡើងថា៖យោងទិន្ន័យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គឺមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះជម្រុញការងារផលិតកម្មសត្វគោ ក្របី ជ្រូក បក្សី គិតត្រឹម៩ខែឆ្នាំ២០២២ នេះ បានកើនឡើង១,៦% ក្នុងនោះ ការចិញ្ចឹមគោ ១១៦,៧៧៦ក្បាល, ក្របី១៣.៣៩៧ក្បាល,ជ្រូក ៤៤,១៥៤ក្បាល និងបក្សី១,៥១៩,៦៤៩ក្បាល ។គេអាចសន្និដ្ឋានថា ការចិញ្ចឹមគោនិងជ្រូកមានការកើនឡើង។ ពិសេស ការចម្រុញការកែលម្អពូជគោក្នុងខេត្ត ៩ខែមកនេះ បាន៩៦ក្បាល ។ ឯការចុះវ៉ាក់សាំងការពារជម្ងឺឆ្លង ក្នុងរយ:ពេលនេះដែរ គឺជម្ងឺសារទឹក សត្វបាន ៥៤,២៦១ក្បាល និង ក្របី១៣,៤៣៤ក្បាល ។វ៉ាក់សាំងអុតក្តាមគោបាន១៧,២០៧ក្បាល និងវ៉ាក់សាំងការពារដុំពកលើស្បែកគោបាន៥,៩៩៥ក្បាល វ៉ាក់សាំងការពារឆ្កែឆ្កួតបាន២៥០ក្បាល ។

លោកឃ្លោក នួយបានបន្តថា៖ ក្នុងនិងក្រោយពេលស្ថានភាពទឹកជំនន់ដែលបានលិចគ្រប់ស្រុក រដ្ឋបាលខេត្តនិងគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីជាប្រមុខបានយកចិត្តទុកដាក់ខ្លាំងលើសុវត្ថិភាព សុខភាពនិងជីវភាពពលរដ្ឋ ។ចំពោះនៅ៥ស្រុក មានព្រះនេត្រព្រះ, មង្គលបូរី, អូរជ្រៅ, ភ្នំស្រុកនិងក្រុងសិរីសោភ័ណ ដែលបានបង្កប៉ះពាល់ដល់ទីជម្រកសត្វនិងចំណីសត្វនោះ កសិករម្ចាស់សត្វ និងមន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាល ភ្នាក់ងារពេទ្យសត្វភូមិនិងអាជ្ញាធរបានយកចិត្តទុកដាក់ខ្លាំងលើសុខភាពនិងផលិតកម្មសត្វ។ ហើយបានសម្រុកចាក់វ៉ាក់សាំងការពារជាមុន ទើបធានាបានថា សុខភាពល្អនិងគ្មានជម្ងឺឆ្លងសម្រាប់សត្វគោ ក្របី ក្នុងអំឡុងមុន ពេលកំពុងនិងក្រោយទឹកជំនន់កន្លងមកនេះ ។

នាឱកាសនោះឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មានប្រសាសន៍ កោតសេសើរដល់អាជ្ញាធរដែនដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តនិងកសិករដែលបានយកចិត្តទុកដាក់តាមដានសុខភាពសត្វនិងបន្តជម្រុញផលិតកម្មសត្វ ទោះក្នុងអំឡុងរងគ្រោះនិងក្រោយពេលទឹកជំនន់។ជាពិសេស ក្រោមការផ្តល់ការចាក់វ៉ាក់សាំងស្រោចសត្វគោ ក្របី ដែលផ្តល់ពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងរបស់មន្ទីរ បានធ្វើអោយសុខភាពសត្វល្អ ហើយបញ្ជៀសបានជម្ងឺឆ្លង។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានជម្រុញការងារនេះបន្តហើយក៏គាំទ្រដល់ការបង្កើនការដាំដុះស្មៅចំណីសត្វដើម្បីធានាអោយសត្វមានអាហារបម្រុងគ្រប់គ្រាន់គ្រប់កាល:ទេស: ៕

អត្ថបទដែលជាប់ទាក់ទង