**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

អ្នកស្រុកបានអោយដឹងថាសិស្សជិតពាក់កណ្តាលនៅវិទ្យាល័យរដ្ឋ Virginia អវត្តមានដោយមានរោគសញ្ញាដូចជំងឺផ្តាសាយ


Virginia÷ខណៈដែលមន្ត្រីសុខាភិបាលអាមេរិកកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃជំងឺគ្រុនផ្តាសាយឆ្នាំនេះ សិស្សជិតពាក់កណ្តាលនៃវិទ្យាល័យនៅរដ្ឋ Virginia បានអវត្តមានដោយមានរោគសញ្ញាដូចជំងឺផ្តាសាយ និងក្រពះក្នុងសប្តាហ៍នេះ នេះបើយោងតាមសាលាស្រុក។
“មានសិស្សប្រហែល ១,០០០ នាក់អវត្តមានដែលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ / ក្រពះពោះវៀននៅវិទ្យាល័យ Stafford ។ ក្រុមការងារសេវាសុខភាពរបស់យើងកំពុងធ្វើការជាមួយនាយកដ្ឋានសុខភាពក្នុងតំបន់ដើម្បីកំណត់អត្តសញ្ញាណមូលហេតុដើមនៃជំងឺ” Sandra K. Osborn ប្រធានផ្នែកទំនាក់ទំនងនៅ Stafford នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាលា​រដ្ឋ​ខោនធី។
លោក Osborn បានអោយដឹងថា វិទ្យាល័យ Stafford ដែលមានទីតាំងនៅភាគខាងជើងរដ្ឋ Virginia ក្នុងទីក្រុង Fredericksburg មានសិស្សចុះឈ្មោះប្រហែល ២,១០០ នាក់។
យោងតាមសារមួយនៅលើគេហទំព័ររបស់វិទ្យាល័យ Stafford បានឱ្យដឹងថា សកម្មភាពរបស់សាលាដែលបានកំណត់ដល់ចុងសប្តាហ៍ត្រូវបានពន្យារពេល។

សារនោះបានសរសេរថា “ដោយសារតែចំនួនសិស្ស និងបុគ្គលិកដែលមានជំងឺច្រើនដែលត្រូវបានរាយការណ៍ក្នុងសប្តាហ៍នេះ សកម្មភាព និងអត្តពលកម្មនៅវិទ្យាល័យ Stafford ទាំងអស់ដែលបានគ្រោងទុករហូតដល់ថ្ងៃអាទិត្យ ទី ២៣ ខែតុលា ត្រូវបានលុបចោល។ យើងនឹងវាយតម្លៃលក្ខខណ្ឌឡើងវិញនៅថ្ងៃច័ន្ទ និងផ្តល់ឱ្យអ្នកនូវព័ត៌មានបន្ថែម” ។

CNN បានទាក់ទងទៅសាលារដ្ឋ Stafford County និងមន្ទីរសុខាភិបាលស្រុកសម្រាប់ព័ត៌មានបន្ថែម។ការកើនឡើងដំបូងនៃសកម្មភាពជំងឺគ្រុនផ្តាសាយតាមរដូវកាលត្រូវបានរាយការណ៍នៅក្នុងភាគច្រើននៃសហរដ្ឋអាមេរិក ដោយតំបន់ភាគអាគ្នេយ៍ និងភាគខាងត្បូងរបស់ប្រទេសបានរាយការណ៍ពីកម្រិតនៃជំងឺផ្តាសាយខ្ពស់បំផុតគិតត្រឹមសប្តាហ៍មុន នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។

សាលារៀននៅកន្លែងផ្សេងទៀតក្នុងសហរដ្ឋអាមេរិកក៏បានរាយការណ៍ពីការកើនឡើងនៃរោគសញ្ញាដូចជំងឺផ្តាសាយក្នុងចំណោមសិស្សផងដែរ។ យ៉ាងហោចណាស់វិទ្យាល័យចំនួនពីរនៅក្នុងស្រុក San Diego Unified School District មានអត្រាអវត្តមានខ្ពស់កាលពីសប្តាហ៍មុន ដោយសាលាមួយបានកត់ត្រាអវត្តមានប្រហែល ១,០០០ នាក់ក្នុងចំណោមសិស្ស ២,៦០០ នាក់ នេះបើតាមអ្នកនាំពាក្យសាលាបានប្រាប់ CNN ។
សកម្មភាពជំងឺគ្រុនផ្តាសាយនៅសហរដ្ឋអាមេរិកជារឿយៗចាប់ផ្តើមកើនឡើងក្នុងខែតុលា ហើយជាធម្មតាឡើងដល់កំពូលនៅចន្លោះខែធ្នូ និងកុម្ភៈ។

 

អត្ថបទដែលជាប់ទាក់ទង