សម្តេចតេជោ ថាលំបាករកណាស់ លើលោកនេះ ដែលបក្សនយោបាយមួយ រស់នៅជាមួយគ្នា ជិតកន្លះសវត្សរ៍ហើយ មិនទៅណាចោលគ្នា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វាលំបាកនឹងរកណាស់នៅលើពិភពលោកនេះ ដែលគណបក្សនយោបាយមួយ រស់នៅជាមួយគ្នារហូតជិតកន្លះសវត្សរ៍ហើយ មិនទៅណាចោលគ្នានោះ ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋាន ចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅថ្ងៃទី២២ តុលា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មានបញ្ញាវ័ន្តវ័យក្មេងជាច្រើន បាននៅជាមួយខ្ញុំតាំងពីអើយមកជាមួយគ្នា ដែលបន្តដំណើរមកជាមួយគ្នា វាលំបាកនឹងរកណាស់នៅលើពិភពលោកនេះ ដែលគណបក្សនយោបាយមួយ រស់នៅជាមួយគ្នារហូតជិតកន្លះសវត្សរ៍ហើយមិនទៅណាចោលគ្នានោះ បក្សដ៏ទៃអត់ទេឱ្យតែចូលមកត្រឹមតែ ៣ឆ្នាំ គឺបែកព្រាត់ប្រាស់គ្នាអស់ហើយ ប៉ុន្តែគណបក្សប្រជាជនអត់ទេនៅជាមួយគ្នាកន្លះសវត្សរ៍» ៕