មេទ័ពជើងគោក ផ្តល់រ៉ឺម៉កគោយន្ត ១០ឈុត ជូនការិយាល័យទី៤ កងពលតូចថ្មើរជើងលេខ៤២ យោធភាគទី៤ សម្រាប់ដឹកជញ្ជូនសំភារៈផ្សេងៗ
ភ្នំពេញ៖ រ៉ឺម៉កគោយន្ដ១០ឈុតជាអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានក្រុមការងារ នាំយកទៅប្រគល់ជូន កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ សម្រាប់ដឹងអីវ៉ាន់ និងសំភារ:ផ្សេងៗ ។
តាមរយៈក្រុមការងារជំនួយការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនឹករឮកពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ជានិច្ចកាលតែងតែយកចិត្ត ទុកដាក់ចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ដែលកំពុងឈរជើងការពារ បូរណភាពទឹកដី សង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ៕