សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលនិងចែកពូជស្រូវស្រាលដល់កសិកររងគ្រោះដោយទឹកជំនន់ប្រមាណ ៥២២៤គ្រួសារ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ខែតុលាឆ្នាំ២០២២ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលនិងចែកពូជស្រូវស្រាលមិនប្រកាន់រដូវ( សែនក្រអូប ) ដល់កសិកររងគ្រោះដោយទឹកជំនន់ប្រមាណ ៥២២៤គ្រួសារក្នុង១គ្រួសារទទួលបានស្រូវ ១០០គីឡូក្រាម និងអំណោយឃីតមួយចំនួន ថវិកា ២០០០០០រៀល។
ពិធីនេះធ្វើឡើងនាផ្សារបុរីជ័យ(អុឹង វណ្ណម៉ៅ) នៅភូមិចម្ការតាដោកឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។