ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី ជូននាយនគរបាលចំនួន ១៤រូប
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី ជូននាយនគរបាល ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាចំនួន ១៤រូប៕