នាយករដ្ឋមន្ត្រី ថាវិសាលភាពប៉ះពាល់ ដោយទឹកជំនន់ឆ្នាំនេះ ធំជាងឆ្នាំ២០២០
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិសាលភាពនៃប៉ះពាល់ដោយសារ ទឹកជំនន់នៅឆ្នាំ២០២២នេះ ធំជាងកាលពីឆ្នាំ២០២០។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាកសិករប្រមាណ ១១.៥២៨គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយរំពឹងថា អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ នឹងរួមគ្នាជម្នះការលំបាកទាំងឡាយ ដែលបង្កឡើងដោយទឹកជំនន់នាពេលនេះ ។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានណែនាំឱ្យចែកពូជ ដំណាំផ្សេងៗជូនប្រជាកសិករ ដែលមិនអាចធ្វើស្រែឡើងវិញបាន ៕