សម្តេចតេជោ ហ៊ុន សែន៖ ពេលពលរដ្ឋមានទុក្ខលំបាក បក្សប្រជាជនកម្ពុជា រត់រកបងប្អូន មិនចាំបាច់ភ័យព្រួយទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា នៅពេលបងប្អូនប្រជាពលរដ្ឋ មានទុក្ខលំបាក គឺគណបក្សប្រជាជនកម្ពុជា រត់រកបងប្អូន មិនចាំបាច់ភ័យព្រួយនោះទេ ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាកសិករជាង ១ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅខែកក្កដា ឆ្នាំ២០២៣ ៕