ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ផ្ញើសារអបអរសាទរលោក ស៊ី ជីនពីង ដែលជាប់ឆ្នោតសារជាថ្មី
ភ្នំពេញ៖ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានផ្ញើសារអបអរសាទរដល់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន(CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី២០ កាលពីពេលថ្មីៗនេះ។