ក្រសួងសង្គមកិច្ច បង្ហាញលទ្ធផលនៃការអនុវត្តការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី១០ លើកទី៣
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី១០ លើកទី៣ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានរយៈពេល ៣០ថ្ងៃ និងការបើកផ្តល់ជុំទី១១ លើកទី១ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។