**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ**ស្នងការដ្ឋាននគបាលខេត្តព្រៃវែង ចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការបាញ់ នៅ «ក អណ្ដើក» លើផ្លូវជាតិលេខ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក**សម្តេច ម៉ែន សំអន៖ វិនាសកម្មនៃសង្គ្រាម បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌**ឯកឧត្តម ផាន់ រតនា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បណ្ឌិត គិន ភា៖ ការប្រមាថព្រះមហាក្សត្រ គឺជាការប៉ុនប៉ងនាំកម្ពុជាទៅរកសោកនាដកម្មដ៏ឈឺចាប់ពីអតីតកាលម្តងទៀត


ភ្នំពេញ៖ លោក សម រង្ស៊ី ដែលប្រជាជនខ្មែរហៅថាជាជនក្បត់ជាតិ៣ជំនាន់ តែងតែប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ។ ជាថ្មីម្តងទៀតក្នុងវេទិកាសាធារណៈមួយនៅក្រៅប្រទេស កាលពីពេលថ្មីៗនេះលោក សម រង្ស៊ី ចោទប្រកាន់ព្រះមហាក្សត្រថា «មិនមានមនសិការជាតិ និង [ក្បត់ជាតិ]។

លោក សម រង្ស៉ី បាននិយាយប្រមាថអង្គព្រះមហាក្សត្រយ៉ាងដូច្នេះថា [ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស]។

ការប្រមាថដ៏ធ្ងន់ធ្ងររបស់លោក សម រង្ស៊ី ខាងលើចំពោះអង្គព្រះមហាក្សត្រ ជាទង្វើក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ ដែលប្រជាជាតិខ្មែរមិនអាចទទួលយកបានឡើយ។ ទង្វើនេះបង្ហាញឱ្យឃើញថា លោក សម រង្ស៊ី មានទំនោរសាធារណរដ្ឋនិយម និងមានគំនិតប៉ុនប៉ងផ្តួលរំលំរបបរាជានិយមខ្មែរដែលមានឫសគល់រាប់ពាន់ឆ្នាំមកហើយ ដើម្បីបម្រើនយោបាយទុច្ចរិតសងសឹកគំនុំបុគ្គល ដែលឪពុករបស់ខ្លួនត្រូវបានតុលាការសម័យសង្គមរាស្ត្រនិយម ផ្តន្ទាទោសប្រហារជីវិតពីបទក្បត់ជាតិ។

គួររំឭកថា ក្នុងបរិបទប្រវត្តិសាស្ត្រ ប្រទេសកម្ពុជាជាប្រទេសដែលកាន់របបរាជានិយមរាប់សតវត្សរ៍មកហើយ គឺតាំងពីការកកើតរដ្ឋមកម៉្លេះ មានទាំងរបបរាជានិយមផ្តាច់ការ (សម្បូរណញ្ញាសិទ្ធិរាជ្យ) និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ ប៉ុន្តែរបបរាជានិយមអាស្រ័យធម្មនុញ្ញ ត្រូវបានបញ្ចប់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសាររដ្ឋប្រហារមួយដឹកនាំដោយ លន់ នល់ សិរិមតៈ និង ចេង ហេង ដើម្បីទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពីអំណាច។

ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៣ របបនយោបាយចំនួនបី បានចូលមកគ្រប់គ្រងប្រទេសកម្ពុជា ដែលនៅក្នុងចំណោមរបបនយោបាយទាំងនោះ គេឃើញមានរបបប្រធានាធិបតីនិយម ដែលមានអត្ថិភាពរហូតដល់ឆ្នាំ១៩៧៥ ដែលក្នុងពេលនោះ ខ្មែរក្រហមបានផ្តួលរំលំ ហើយបានឡើងកាន់អំណាចជំនួសវិញដោយចុងកាណុង។ ពីឆ្នាំ១៩៧៥ របបផ្តាច់ការខ្មែរក្រហមបានឡើងកាន់អំណាច ហើយបានប្រព្រឹត្តអំពើហិង្សា និងការកាប់សម្លាប់តាមអំពើចិត្តពាសពេញផ្ទៃប្រទេសកម្ពុជា។

នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមប្រល័យពូជសាសន៍ត្រូវបានផ្តួលរំលំដោយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និង ដោយមានការជួយអន្តរាគមន៍ដោយកងទ័ពស្ម័គ្រចិត្តវៀតណាម។ ចាប់ពីនោះមកបក្សប្រជាជនបដិវត្តន៍កម្ពុជា បានចាប់ផ្តើមរៀបចំរដ្ឋបាល និងហិរញ្ញវត្ថុរបស់ជាតិឡើងវិញ។ បក្សប្រជាជនបដិវត្តន៍កម្ពុជាបានខិតខំកសាងនិងការពារជាតិ ក្នុងស្ថានភាពដ៏លំបាកដោយដៃម្ខាងការពារ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងដៃម្ខាងទៀតកសាងជាតិ រហូតឆ្នាំ១៩៩៣។

ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ប្រទេសកម្ពុជាបានប្រកាន់យករបបរាជានិយមអាស្រ័យធម្មនុញ្ញជាថ្មីឡើងវិញ។ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា៖ «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។ របបរាជានិយមថ្មីនេះមានអត្ថិភាពរហូតដល់បច្ចុប្បន្ន។

ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ, ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។ ទោះបីព្រះមហាក្សត្រមិនកាន់អំណាចក្តី ប៉ុន្តែព្រះអង្គត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ គឺអង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ទន្ទឹមនឹងនេះ ក្រមព្រហ្មទណ្ឌកម្ពុជា ក៏បានកំណត់ទោសទណ្ឌចំពោះជនទាំងឡាយណា ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រផងដែរ។

មាត្រា៤៣៧ស្ទួន នៃជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតិបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។

ដូច្នេះការប្រមាថដ៏ធ្ងន់ធ្ងររបស់លោក សម រង្ស៊ី ចំពោះអង្គព្រះមហាក្សត្រ គឺប្រឈមនឹងបញ្ហាបួន៖

– ទីមួយ ទិដ្ឋភាពប្រវត្តិសាស្ត្រ និងគ្រឹះនៃវប្បធម៌និងអារ្យធម៌ខ្មែរ៖ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺមានន័យថា ជាការជាន់ឈ្លីប្រវត្តិសាស្ត្រ និងគ្រឹះនៃវប្បធម៌និងអារ្យធម៌ខ្មែរ។ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺជាមនុស្សទមិឡឥតសាសនា និងជាមនុស្សដែលមិនសក្តិសម នឹងទទួលបានសញ្ជាតិជាខ្មែរ និងជាន់ដីខ្មែរនោះទេ។

– ទីពីរ ទិដ្ឋភាពច្បាប់៖ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺបានរំលោភយ៉ាងធ្ងន់ធ្ងរចំពោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ មានពិរុទ្ធភាពព្រហ្មទណ្ឌមានស្ថានទម្ងន់ ដែលត្រូវផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបំផុត ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ និង បានរំលោភបាវចនារបស់ជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ។

– ទីបី ទិដ្ឋភាពសង្គម៖ ប្រជាជនខ្មែរទូទាំងនគរគោរពស្រឡាញ់អង្គព្រះមហាក្សត្រ និង ចាត់ទុកព្រះអង្គជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅ បណ្តាប្រជានុរាស្ត្រខ្មែរទូទាំងនគរ។ ដូច្នេះ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺជាបុគ្គលជាន់ឈ្លីនិងប្រមាថចំពោះប្រជាជនទូទាំងនគរ គឺជារឿងដែលឈឺចាប់បំផុតសម្រាប់ប្រជាជនទូទាំងនគរ។

– ទីបួន ទិដ្ឋភាពនយោបាយ៖ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ ជាបុគ្គលដែលមិនអាចធ្វើនយោបាយក្នុងសង្គមកម្ពុជាបានទេ ជាបុគ្គលដែលប្រជាជាតិកម្ពុជាមិនស្វាគមន៍។ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ ជាបុគ្គលមានទំនោរសាធារណរដ្ឋនិយម និងអាចមានឧបាយកលទុច្ចរិតឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរបបរាជានិយមនៅកម្ពុជា។ និន្នាការណាមួយឈានទៅរកការ ផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា គឺជាការប៉ុនប៉ងនាំកម្ពុជាទៅរកសោកនាដកម្មដ៏ឈឺចាប់ពីអតីតកាលម្តងទៀត។

ដូច្នេះទង្វើនៃការប្រមាថដ៏ធ្ងន់ធ្ងររបស់លោក សម រង្ស៊ី ចំពោះអង្គព្រះមហាក្សត្រ ជាទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត ហើយត្រូវតែផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបំផុតតាមផ្លូវច្បាប់ជាធរមាន៕

ដោយៈ បណ្ឌិត គិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារាជបណ្ឌិត្យសភាកម្ពុជា

 

អត្ថបទដែលជាប់ទាក់ទង