ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើផ្នែកទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ
ភ្នំពេញ៖ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងស្ថាប័ននានា នៃក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារប្រជុំពិភាក្សាត្រួតពិនិត្យលើផ្នែកទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្ដម សមាជិក នៃក្រុមការងារ។