ឯកឧត្តម ប៉ែន ពេជ្រ ធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងម៉ូឌុល២ «អំពីបត្យាប័ន និងការជួយគ្នាទៅវិញទៅមកក្នុង វិស័យព្រហ្មទណ្ឌ»
ភ្នំពេញ៖ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន កិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីបើក និងធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងម៉ូឌុល២ “អំពីបត្យាប័ន និងការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ” នៅសណ្ឋាគារ សុខាល័យ ខេត្តសៀមរាប ដែលវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាលនេះបានសហការរៀបចំឡើងរវាងក្រសួងយុត្តិធម៌ និងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ដោយទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តសៀមរាប, លោកស្រី MARION EHALT តំណាងការិយាល័យអង្គការ សហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC), លោក DAVID FREND ជាទីប្រឹក្សា និងគ្រូជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មវប្រចាំតំបន់មេគង្គ ក៏ដូចជាមន្រ្តីUNODC មួយចំនួនទៀត។
វគ្គបណ្តុះបណ្តាលក្នុងម៉ូឌុល២នេះ បានធ្វើការបណ្តុះបណ្តាលដល់ចៅក្រម តំណាងអយ្យការ និងមន្រ្តីនគរបាលយុត្តិធម៌ ដែលអញ្ជើញមកពីខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ។
ជាមួយគ្នានេះគោលបំណងនៃវគ្គនបណ្តុះបណ្តាលនេះ គឺដើម្បីបន្តពង្រឹងសមត្ថភាព និងចំណេះជំនាញ ដល់ចៅក្រម តំណាងអយ្យការ និងមន្រ្តីនគរបាល ក្នុងការអនុវត្តការធ្វើសំណើបត្យាប័ន និងការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័ព្រហ្មទណ្ឌក្នុងករណីសម្អាតប្រាក់ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស៕