ឯកឧត្តម ជឹង ផល្លា អញ្ចើញផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានអញ្ចើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ ឆ្នាំ២០២២ ដើម្បីស្តាប់សំណើរ និងសំណូមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកបន្ទាយមាស ខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ វរៈសេនីយ៍ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក អាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុប៤១៩នាក់ ស្រី២២៤នាក់ និងមានសំណូមពរ២៣ករណី ដោះស្រាយបាន០៩ករណី និងបន្តដោះ១៤ករណី៕