ឯកឧត្ដម ប៉ែន កុសល្យ អញ្ជើញប្រកាសចូលកាន់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធ រដ្ឋបាលខេត្តឧត្ដរមានជ័យ
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្ដរមានជ័យ។
ពិធីប្រកាសប្រព្រឹត្តទៅនៅសាលប្រប្រជុំសាលាខេត្តឧត្ដរមានជ័យ នារសៀលថ្ងៃចន្ទទី២៤ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាល សាលាខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាព ក្រោមចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្រ្តី និងមន្រ្តីកិច្ចសន្យា សរុបប្រមាណចំនួន១២០ នាក់៕