កម្ពុជា-សឹង្ហបុរី ចុះហត្ថលេខាលេីកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការថាមពល
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅង្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលេីកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការថាមពល រវាងក្រសួងរ៉ែនិងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសឹង្ហបុរី ដែលមាន ឯកឧត្តម តាន់ ស៉ី ឡេង រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងជារដ្ឋមន្រ្តីទី២ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ជាតំណាងក្រសួង តាមរយៈប្រព័ន្ធវីដេអូ។
ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលបានលេីកឡេីងថា អនុស្សារណៈយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានេះ គឺជាជំហានបន្តដ៏សំខាន់ដេីម្បីភាពរីកចំរេីននៃការអភិវឌ្ឍវិស័យថាមពលទាំងក្នុងតំបន់ និងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេស គឺចូលរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធអន្តរកាលថាមពល និងការបង្កេីនឱកាសពាណិជ្ជកម្មតភ្ជាប់ថាមពលក្នុងតំបន់របស់យេីង៕