សម្តេចតេជោ អំពាវនាវពលរដ្ឋ ក្រោកឈរប្រឆាំងជនក្បត់ជាតិ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះមហាក្សត្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រកាសអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្រោកឈរប្រឆាំងជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះមហាក្សត្រ ។
ក្នុងឱកាសអញ្ជើញប្រគល់ស្រូវពូជ ជូនកសិករប្រមាណ ៥.១៤៥គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ តុលា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃមុនជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ជេរសម្តេច តែពេលនេះជេររហូតដល់ព្រះមហាក្សត្រទៀត ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក្រោកឡើងប្រឆាំងជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី មិនត្រូវឲ្យជនក្បត់ជាតិនេះបំផ្លាញជាតិ បំផ្លាញសាសនា និងព្រះមហាក្សត្រឡើយ ៕