អភិបាលខេត្តបាត់ដំបង៖ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ជានិច្ចកាល តែងតែផ្សារភ្ជាប់និងចុះជួបផ្ទាល់ជា មួយពលរដ្ឋដែលកំពុងជួបការលំបាក និងមិនរត់ចោលបងប្អូន ម្តងណាឡើយ
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងប្រាប់ប្រជាពលរដ្ឋក្នុងស្រុកសង្កែចំនួន
៥០០គ្រួសារ រងគ្រោះដោយទឹកជំនន់កន្លងមកដែលមកទទួលអំណោយស្បៀងសង្គ្រោះបន្ទាន់របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន នៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២២នេះ
ថា៖ ប៉ុន្មានថ្ងៃនេះ សម្តេចតេជោ លោកមានការងាររវល់ច្រើនណាស់ក្នុងការចុះជួបប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាភាគខាងលិចជុំវិញបឹងទន្លេសាប ដែលជួបនិងគ្រោះមហន្តរាយដោយទឹកជំនន់កន្លងមកនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនិងការលំបាករបស់បងប្អូននិងបាននាំ
យកអំណោយជាស្បៀងបន្ទាន់ដើម្បីជួយដល់បងប្អូនដែលរងផលប៉ះពាល់និងរងគ្រោះដោយទឹ
កជំនន់ក្នុងខេត្តទាំងនោះរាប់ម៉ឺនគ្រួសារក្នុងនោះក៏មានខេត្តបាត់ដំបងយើងផងដែរ។ហើយថ្មីៗនេះសម្តេចក៏បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការកងកម្លាំង និង បងប្អូនប្រជាកសិករដែលរងគ្រោះលិចលង់ខូចខាតដំណាំស្រូវជាង ១ម៉ឺនគ្រួសារដោយទឹកជំនន់ និង ផ្តល់ពូជស្រូវដើម្បីធ្វើការដាំដុះស្តារឡើងវិញផងដែរ ។
ឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានថ្លែងដោយគូសបញ្ជាក់ទៀតថាសម្តេចតេជោ ហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាជានិច្ចជាកាលគ្រប់កាលៈទេសៈ និងគ្រប់គ្រាលំបាកសម្តេចតែងតែផ្សារភ្ជាប់ចុះជាប់ស្ថិតនៅរួមរស់ជាមួយនិងបងប្អូននិងបានចុះដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយចំពោះមុខរបស់បងប្អូន ដោយមិនបានបោះបង់ឬរត់ចោលបងប្អូនម្តងណា៎ឡើយ?ជាក់ស្តែងក្នុងរយៈពេលប៉ុន្មាន
ថ្ងៃនេះ សម្តេចមានការហត់នឿយច្រើន ដើម្បីជួបជាមួយបងប្អូន ដែលរងគ្រោះដោយទឹកជំនន់ កន្លងនៅតាមបណ្តាខេត្តនានា។គឺវាខុសប្លែកពីអ្នកដឹកនាំផ្សេងទៀត… ពេលប្រជាពលរដ្ឋជួបការលំបាក គេនាំគ្នាវេចបង្វិចរត់ទៅក្រៅប្រទេសបាត់?។ ពិសេសទៀតនោះ សម្តេច គឺជាព្រះរស់ដែលបានស្រោចស្រង់នូវអាយុជីវិតប្រជាពលរ
ដ្ឋយើងឲ្យឆ្លងរួចផុតពីការរាតត្បាតជាសាកលពីជំងឺកូវីដ-19 តាមរយៈគោលនយោបាយចាក់
ស្រោចវ៉ាក់សាំងការពារការឆ្កង និង ការចម្កងពីកូវីដ-19ដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេសនិងថែមទាំងបានស្រាកស្រាន្តធូរស្រាលពីជំងឺរាតត្បាត មួយនេះទៀតផង។
បន្ថែមពីនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជម្រុញនិងក្រើនរំលឹកដល់អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះស្រាវជ្រាវស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងបងប្អូនដែលមានជីវភាពក្រីក្រ ជួបការលំបាក និងមានជីវភាពប្រឈមខ្លាំង ត្រូវចុះដោះស្រាយជូនពួកគាត់និងជួយសម្រាលការ
លំបាកដល់ពួកគាត់ទាំងនោះ និងត្រូវរាយការណ៍មករដ្ឋបាលខេត្ត ដោយមិនត្រូវទុកចោលពួកគាត់ដោយមិនបានដោះស្រាយនោះទេ?។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបន្ថែមឲ្យដឹងផងដែរថា៖ថ្មីៗនេះ សម្តេចតេជា ហ៊ុនសែនបានផ្តល់បន្ថែមនូវអង្ករ ចំនួន៥០០តោន និងថវិកាចំនួន២០ម៉ឺនដុល្លារ ដល់អាជ្ញាធរខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបងប្អូនប្រ
ជាពលរដ្ឋក្នុងខេត្តកំពុងជួបប្រទះដោយគ្រោះមហន្តរាយជាយថាហេតុ ដែលអាចកើតមាននៅក្នុងខេត្ត និងដើម្បីដោះស្រាយបានទាន់ពេលវេលាក្នុងការជួយដល់បងប្អូនរងគ្រោះទាំងនោះ។
សូមបញ្ជាក់ផងដែរ តាមរយៈអំណោយជាស្បៀងសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ក្នុងនោះក៏មានជំនួយសម្ភារៈចំនួន៦មុខដែលឧបត្ថម្ភដោយអង្គការយូនីសេហ្វប្រចាំកម្ពុជា តាមរយៈនៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរដល់គ្រួសារនីមួយៗ បន្ថែមរួមមាន៖ធុងចម្រោះទឹកទន្សាយ១,ពីដុងយួរដៃ១,ធុងទឹក១,ធុងលាងដៃ១,សាប៊ូ១ដុំនិងសំឡីអនាម័យ១ឃីត ៕