**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី**រដ្ឋាភិបាលកាណាដា សម្រេចចិត្តដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ**រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង២១ពាន់លានដុល្លារ កើនឡើង១៦%**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅមូលដ្ឋានស្រុកសំរោង

ភ្នំពេញ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន ជាបន្តបន្ទាប់ ក្រោយពីបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាដោយយកចិត្តទុកដាក់បំផុតពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។

យោងតាមរបាយការណ៍របស់ លោកអនុសេនីយ៍ទោ ហួត វឿន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងសហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង បានចុះបង្ក្រាបករណីគ្រឿងញៀនជាក់ស្ដែងចំណុចកញ្ចុះលក់គ្រឿងក្លែម ស្ថិតនៅភូមិព្រៃ ខ្លាឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

ឃាត់ខ្លួនជនសង្ស័យបាន១នាក់ (លើកទី១) -ឈ្មោះ ខែម សុភាព (ប)អាយុ៣១ឆ្នាំ ( រក្សាទុកប្រើប្រាស់)។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យឈ្មោះ ខែម សុភាពរួច វេលាម៉ោង ៨:១០នាទី ថ្ងៃទី ២៤/ ១០/២២ ការិយាល័យជំនាញ បានឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័័យបានចំនួន ០១នាក់ (លើកទី២) ឈ្មោះ ជឹម ពិសិដ្ឋ (ប) អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ក្រោយស្តាប់ចម្លើយជនសង្ស័យឈ្មោះ ជឹម ពិសិដ្ឋ ឆ្លើយសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតនេះខ្លួនទិញ ពីឈ្មោះ លីហ៊ ហៅ ឆក វេលាម៉ោង ៩,១០នាទី ថ្ងៃ២៤/១០/២២ ទើបកម្លាំងជំនាញបន្តឃាត់ខ្លួនបាន (លើកទី៣) ឈ្មោះ ធួន លីហ៊ ហៅ ឆក (ប) អាយុ ២៨ឆ្នាំ រស់នៅភូមិតាយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការខាងលើនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុមួយចំនួន ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ និងវត្ថុតាងត្រូវបានរក្សាទុក ឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការអាវុធហត្ថខេត្តជំនាញកំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង