ឯកឧត្តម វ៉ី សំណាង ដឹកនាំប្រជុំគណបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលើផែនការ សកម្មភាពសម្រាប់ការរៀបចំបុណ្យអុំទូក
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីត្រួតពិនិត្យលើផែនការសកម្មភាពសម្រាប់ការរៀបចំបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ និង ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។