**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៃក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារងារ ឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រនៃក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារងារឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ជាច្រើនរូបទៀត។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើកំណែទម្រង់ស៊ីជម្រៅអភិបាលកិច្ច ការជំរុញ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងជីវៈចម្រុះ ការអភិវឌ្ឍបៃតង និងការជំរុញការងារ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទិន ពន្លក បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត បានរៀបចំសិក្ខាសាលានេះឡើងសំដៅលើកកម្ពស់ការងារគោលនយោបាយនិងយុទ្ធសាស្ត្រក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម បានគូសបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថានមានបេសកកម្ម ចម្បងក្នុងការដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការ អភិវឌ្ឍដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់។ នៅក្នុងបរិបទនេះ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយបានកែសម្រួលពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីបំពេញមុខងារជាសេនាធិការឱ្យ ក្រសួងបរិស្ថានក្នុងការរៀបចំ និងតាមដានការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស ដើម្បីរៀបចំគូសវាសការអភិវឌ្ឍគ្រប់វិស័យនៃសង្គម និងសេដ្ឋកិច្ចកម្ពុជា ឱ្យដើរតាមមាគ៌ាឆ្ពោះទៅរកអនាគតមួយប្រកបដោយវិបុលភាពជានិរន្ត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប មានបរិស្ថានល្អ និងប្រព័ន្ធអេកូឡូស៊ីរឹងមាំ។

ឯកឧត្តម បានលើកឡើងទៀតថា សិក្ខាសាលាថ្ងៃនេះ យើងនឹងពិនិត្យពិភាក្សាទៅលើលទ្ធផលការងារ ដែលអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំ២០២២ បញ្ហាប្រឈមដែលបានជួបប្រទះ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ ផ្តើមចេញពីការចូលរួមចំណែក ការផ្តល់មតិយោបល់ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ នឹងជំរុញឱ្យស្ថាប័នមួយនេះកាន់តែរឹងមាំប្រកបដោយធនធានគ្រប់គ្រាន់ក្នុងការគិតគូរ រៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រនានា ដើម្បីបន្តគាំទ្រដល់វិស័យបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង