ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីបែបបទ និងនីតិវីធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីបែបបទ និងនីតិវីធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។
ពិធីខាងលើនេះបានធ្វើឡើងនៅខេត្តស្វាយរៀងនារសៀលថ្ងៃអង្គារទី២៥ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីអភិបាលខេត្តស្វាយរៀង និងបណ្ដាភាគីពាក់មួយចំនួនទៀតផងដែរ៕