ប្រទះឃើញជនជាតិវៀតណាមម្នាក់ ដេកស្លាប់ក្នុងវាលស្រែ នៅស្រុកចន្ទ្រា ដោយមិនដឹងមូលហេតុ
ភ្នំពេញ៖ ជនជាតិវៀតណាមម្នាក់ ត្រូវបានប្រជាពលរដ្ឋដេកស្លាប់ នៅចំណុចវាលស្រែដោយមិនដឹងមូលហេតុកាលវេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី២៥ខែតុលាឆ្នាំ២០២២។
សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង បានទទួលព័ត៌មានថា មានករណីមនុស្សស្លាប់នៅក្នុងបរិវេណផ្សាររុងរឿង ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេរភាគីសំរោង បានចុះទៅដល់ទីតាំងកើតហេតុ។
សមត្ថកិច្ចបើកបន្តថា ជនរងគ្រោះមានឈ្មោះ ត្រឹង តឹងយួ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិ ទុងប៊ិន ឃុំថយ៊ាង ស្រុកថយសឿង ខេត្ត អាន់យ៉ាង កំពុងតែដេកស្លាប់នៅត្រង់ចំណុចវាលស្រែ មានស្រូវ បរិវេណផ្សាររុងរឿង ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង បានហ៊ុំព័ទ្ធកន្លែងកើតហេតុ រង់ចាំកម្លាំងជំនាញដើម្បីធ្វើកោសល្យវិច្ច័យ។