ឯកឧត្តម ជាម យៀប ដឹកនាំប្រជុំត្រៀមរៀបចំផ្តល់គ្រឿងឥស្សរិយយសជូនតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងជាប្រធានគណៈកម្មាធិការឥស្សរិយយសរដ្ឋសភា នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំប្រជុំជាមួយ ឯកឧត្តម ដែលជាអនុប្រធាន សមាជិក និងមន្រ្តីនៃគណៈកម្មាធិការឥស្សរិយយស ដើម្បីពិនិត្យលក្ខខណ្ឌត្រៀមរៀបចំផ្តល់គ្រឿងឥស្សរិយយសលើកទី២ ជូនតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ៕