**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ទទួលជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាឡាវ នៅបាងកក

ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី៣០ ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានឆ្លៀតពេលទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តម សាយ សំភូន ភូមវិហាន បានវាយតម្លៃខ្ពស់ និងអបអរសាទរ ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃជំនួបពិភាក្សាទ្វេភាគីរវាងសម្តេច​ និងឯកឧត្តមប្រធានរដ្ឋសភា កាលពីពេលថ្មីៗនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅប្រទេសឡាវ ដែលជំនួបពិភាក្សាការងារកាលនោះ ប្រធានរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នា ធ្វើបច្ចុប្បន្នភាពអនុស្សរណៈ (MoU) រវាងសភាទាំងពីរ ដែលមានស្រាប់នេះ ឱ្យកាន់ល្អប្រសើរថែមទៀត ឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ស្ថាប័នយើងទាំងពីរ ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងសងខាង ព្រមទាំងស្របទៅនឹងសភាពការណ៍វិវឌ្ឍនៅក្នុងតំបន់ និងសកលលោក ។

ឯកឧត្តម សាយ សំភូន ភូមវិហាន បានបញ្ជាក់ជម្រាប​ សម្តេចថា​ ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា​ និងចូលរួមមហាសន្និបាតAIPA លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងខែវិច្ឆិកា ខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានអបអរសាទរចំពោះការអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ និងស្នើសម្តេចជួយជំរុញអ្នកវិនិយោគកម្ពុជា ទៅ
បណ្តាក់ទុនឱ្យច្រើននៅក្នុងប្រទេសឡាវ។

ឯកឧត្តមប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជា ដែលបានទទួលយកមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវចំនួន២៥នាក់ បានទៅសិក្សានិងដកស្រង់បទពិសោធន៍ក្នុងការរៀបចំមហាសន្និបាតAIPA ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍របស់ឯកឧត្តម ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ។
សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក​ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងនោះវេទិកាអន្តរសភាតំបន់ និងពិភពលោក។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រដ្ឋសភាប្រទេសទាំងពីរក៏តែងបានជំរុញ​ និងគាំទ្រ និងលើកទឹកចិត្តដល់បក្ស និងរដ្ឋាភិបាលរៀងៗខ្លួន ក្នុងកិច្ចសហការគ្នាកាន់តែជិតស្និត និងស៊ីជម្រៅ ហើយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ជូនប្រជាជាតិទាំងសងខាង៕

អត្ថបទដែលជាប់ទាក់ទង