ឯកឧត្តម គង់ វិបុល ចូលរួមជាអធិបតី ក្នុងវេទិកាពន្ធដារ ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៦ តុលា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាពន្ធដារ ឆ្នាំ២០២២ (TAX FORUM 2022) ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងតំណាងក្រុមហ៊ុន ។