**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី**លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

បទអត្ថាធិប្បាយ៖ ដំណើរកាន់តែរលូនឆ្ពោះទៅការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិន



សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនដែលត្រូវបានបិទបញ្ចប់ក្រោមសម្លេងស្នូរទះដៃអបអរសាទរយ៉ាងលាន់រំពងពិភពលោកពីសំណាក់ប្រជាជនចិននិងប្រជាជននៅលើពិភពលោក សារលិខិតជូនពរមកពីបរទេសដែលមានប្រភពពីថ្នាក់ដឹកនាំ ពីតំណាងគណបក្សនយោបាយ ពីសង្គមស៊ីវិល ពីក្រុមបញ្ញាញាណជាន់ខ្ពស់ បានជ្រើសរើសគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយដែលមានសមាជិកចំនួនប្រាំពីររូបតំណាងឲ្យអំណាចនយោបាយកំពូលនៅក្នុងប្រទេសចិន។
ដោយប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន និងដោយមានលោក ស៊ី ជីនភីង ជាស្នូល បក្សកុម្មុយនិស្តិចិនបាននិងកំពុងរក្សានិងបង្កើនឧត្តមានុភាពរបស់ខ្លួនហើយបានបន្តដំណើរយ៉ាងស្វាហាប់ឈានទៅមុខ ស្របតាមលទ្ធិម៉ាក្សនិយមរួមជាមួយនឹងស្ថានភាពប្រទេសចិននាពេលបច្ចុប្បន្ន ព្រមទាំងជំរុញឲ្យមាននវានុវត្តន៍ខាងផ្នែកទ្រឹស្ដីនិងខាងការអនុវត្តដោយសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនបានអនុម័តជាឯកច្ឆ័ន្ទបន្ថែមលទ្ធផលអភិវឌ្ឍថ្មីនៃគំនិតសង្គមនិយមលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក ស៊ី ជីនភីង ដែលនេះជាគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ប្រទេសចិនគិតដល់ឆ្នាំ២០៣៥ក្នុងការសម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាន ហើយក្នុងពាក់កណ្តាលសតវត្សរ៍នេះមាគ៌ានៃកសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា ពោលគឺសម្រេចបាន «គោលដៅតស៊ូមួយរយឆ្នាំទី២»។ ក្នុងន័យនេះជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមការធ្វើទំនើបកម្មបែបផែនចិន ជាភារកិច្ចសារវន្តដែលបក្សកុម្មុយនិស្តចិនបានដាក់ទិសដៅរបស់ខ្លួនប្រកបដោយត្រីវិស័យនយោបាយដែលគោរពបានយ៉ាងខ្ជាប់ខ្ជួននូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយដែលលោក ស៊ី ជីនភីង បានប្រើពាក្យពេចន៍ដ៏សាមញ្ញតែពោរពេញដោយអត្ថន័យមហាសាលគឺ “ ពិបាកជាងគេ តែក៏អស្ចារ្យបំផុតដែរ” ក្នុងស្មារតីខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការទទួលដំណើរវិលត្រឡប់របស់កោះតៃវ៉ាន់មកកាន់មាតុភូមិរបស់ខ្លួនវិញ។
ដោយពង្រឹងការចាត់ទុកសុខភាពរបស់ប្រជាជនក្នុងយុទ្ធសាស្រ្តជាតិជាអាទិភាព បក្សកុម្មុយនិស្តចិនដែលមានដើមកំណើតពីប្រជាជន ទទួលបានអំណាចពីប្រជាជន នឹងបន្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន គ្រប់យ៉ាងគឺសម្រាប់ប្រជាជន ពឹងផ្អែកលើប្រជាជន ឲ្យតម្លៃទៅលើភាពអង់អាចរបស់ប្រជាជន បង្កើតនូវគំនិតថ្មី និងការច្នៃប្រឌិតផ្សេងៗ និងជំរុញបុព្វហេតុទៅមុខដើម្បីជាប្រយោជន៍ឲ្យប្រជាជន និងការគោរពជំហរជារបស់ប្រជាជនដោយធានាថាប្រជាជនចិនជាម្ចាស់របស់ប្រទេសចិន ។ ឧត្ដមគតិរបស់បក្សកុម្មុយនិស្តចិនជាឧត្តមគតិដ៏ខ្ពង់ខ្ពស់ ហើយជាភារកិច្ចបែបយុទ្ធសាស្រ្តដើម្បីរក្សាការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការកសាងសង្គមមួយប្រកបដោយវិបុលភាពពេញលេញ និងដើម្បីស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។
ដោយប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ ប្រទេសចិនបានត្រៀមខ្លួនយ៉ាងរឹងមាំនៅក្នុងកិច្ចប្រកៀកស្មារជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោកដើម្បីបន្តផលិតនំខេកផលប្រយោជន៍ដែលទទួលបានពីការអភិវឌ្ឍ ។ លោក ស៊ី ជីនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ជានិច្ចកាលប្រទេសចិនតែងតែផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិ បន្តជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ហើយសំដៅឆ្ពោះទៅកាន់អនាគតរួមវាសនា នោះប្រទេសចិននឹងបន្តបើកទ្វារចំហកាន់តែទូលំទូលាយ បង្កើតកាលានុវត្តភាពកាន់ធំ និងពង្រីកផលប្រយោជន៍កាន់តែច្រើន ដល់ពិភពលោកតាមរយៈគំនិតផ្តួចផ្តើមស្តីពីអភិវឌ្ឍសកល ។ លើសពីនេះស្មារតីពហុភាគីនិយមដែលចិនតែងបានប្រកានខ្ជាប់យ៉ាងម៉ឹងម៉ាត់កំពុងអត្ថិភាពជាគុណតម្លៃរួមរបស់មនុស្សជាតិដែលជាចំណែកដ៏សកម្មរបស់ប្រទេសចិនក្នុងការថែរក្សាសន្តិភាព វិវឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ដើម្បីជំរុញកសាងសកលលោកដែលមានសន្តិភាពជានិរន្តរ៍ សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាបន្ន។

ដោយប្រកាន់ខ្ជាប់នូវការបន្តវេនហ្សេនអរិយធម៌វិបុលភាពមនុស្សជាតិ ប្រជាជាតិចិនបានបញ្ជាក់នូវទឡ្ហីករណ៍ជាច្រើននៃការប្រតិបត្តិតាមទស្សនៈរបស់ឡៅជឺ ខុងជឺ និងបណ្តាទស្សនវិទូចិនជាច្រើនក្នុងរយៈពេលជាង២៥០០ឆ្នាំកន្លងមកនេះ ។ ទស្សនៈដូចជា «យកការរាប់អានគ្នាដោយសន្តិភាពជាអាទិភាព» «ជួយអ្នកដទៃប្រកបដោយចិត្តធម៌» «បើមិនចង់ទទួលទង្វើណាមួយពីអ្នកដទៃ សូមកុំសាងទង្វើនោះទៅកាន់អ្នកដទៃ» ជាដើម បានបន្តពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងប្រទេសចិន ហើយក៏បានចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងស្មារតីប្រជាជនចិន និងបញ្ជាក់យ៉ាងច្បាស់តាមរយៈសកម្មភាពរបស់ប្រជាជនចិនទៀតផង។ តាមរយៈហ្សេននេះ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលមិនត្រឹមផ្តល់ជូននូវជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយវិបុលភាព ការចុះសម្រុងគ្នារវាងអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណ ភាពសុខដុមរមនានៃការរួមរស់នៅជាមួយគ្នារវាងមនុស្សនិងធម្មជាតិ និងមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពរបស់ប្រជាជនចិនប៉ុណ្ណោះទេ មនុស្សជាតិនៅលើពិភពលោកកំពុងភ្លក្សនិងទទួលបាននូវផ្លែផ្កានៃសមិទ្ធផលដ៏អស្ចារ្យនេះ។ សមាជលើកទី២០របស់បក្សកុម្មុយនីស្តចិនជាសក្ខីភាពបញ្ជាក់យ៉ាងប្រត្យក្សថា ប្រទេសចិនបាននិងកំពុងផ្តល់នូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ប្រទេសចិន ជំរុញការកសាងសេដ្ឋកិច្ចបែបបើកទូលាយដូចដែលបានគូសបញ្ជាក់នៅក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាទឡ្ហីករណ៍ ។
ជារួម សមិទ្ធផលក្នុងទស្សវត្សរ៍កន្លងមកនេះដែលបានឆ្លុះបញ្ចាំងតាមរយៈសមាជលើកទី២០របស់បក្សកុម្មុយនីស្តចិន បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ហើយជាការផ្លាស់ប្តូរយ៉ាងសំខាន់ៗនៅក្នុងជីវិតរបស់ប្រជាជនចិននិយាយដោយឡែក មនុស្សជាតិទូទៅនិយាយរួម ។ អង្គសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន បានផ្តល់ទំនុកចិត្តកាន់តែខ្លាំងលើលោក ស៊ី ជីនភីង ជាអគ្គលេខាធិការ ជាសញ្ញាបញ្ជាក់ថាប្រទេសចិនកំពុងចូលដល់យុគសម័យថ្មីនៅក្នុងមហាវិថីល្បឿនលឿនក្នុងការកសាងប្រទេសចិនតាមមាគ៌ាសង្គមនិយមទំនើបកម្មប្រកបដោយវិបុលភាពគ្រប់ជ្រុងជ្រោយ ក្នុងទិសដៅឆ្ពោះទៅសម្រេចបានយ៉ាងរលូននូវគោលដៅតស៊ូមួយរយឆ្នាំទី២ក្នុងការស្តារភាពអស្ចារ្យនៃប្រជាជាតិចិនឡើងវិញផងដែរ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

អត្ថបទដែលជាប់ទាក់ទង