អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ តុលា
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាម ពេលវេលា និងទីកន្លែង។
អគ្គិសនីកម្ពុជាបញ្ជាក់ថា “ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការ ផ្គត់ផ្គង់អគ្គិសនី ធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្ត អគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែល យើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕
ជ្រាបកាន់តែច្បាស់សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖