**ណាតូ នឹងបង្កើនវត្តមានយោធារបស់ខ្លួន នៅសមុទ្របាល់ទិក**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**លិចទូកដឹកជនចំណាកស្រុក ១គ្រឿង នៅឆ្នេរសមុទ្រម៉ារ៉ុក យ៉ាងហោចណាស់មនុស្ស ៦៩នាក់ បានបាត់បង់ជីវិត**អ៊ុយក្រែន បញ្ជូនជំនួយស្បៀងអាហារដំបូង ទៅកាន់ប្រទេសស៊ីរី**មន្រ្តីឧទ្យានុរក្សប្រចាំការ​ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តរតនគិរី បង្ហាញរូបភាពប្រភេទសត្វព្រៃជិតផុតពូជ ៦ប្រភេទ**ឯកឧត្តម ហង្ស សាមឿន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ, មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ឲ្យបន្តយកចិត្តទុកដាក់លើកិច្ចការអាទិភាព ៩ចំណុច**មន្ត្រីអាមេរិក៖ វិបត្តិនយោបាយកាន់តែស៊ីជម្រៅនៅកូរ៉េខាងត្បូង មិនប៉ះពាល់ដល់ការត្រៀមលក្ខណៈយោធា ដែលឈរជើងក្នុងរដ្ឋអាស៊ីនោះទេ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ចិនដាក់ដំណើរការនាវាវាយប្រហារដែនទឹកខ្នាតយក្សថ្មីដែលមានសមត្ថភាពផ្ទុក និងដំណើរការយន្តហោះចម្បាំង**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួម កិច្ចប្រជុំលើក ទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាល ឌីជីថល(គ.រ.ឌ.)**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៨ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

កម្ពុជា បញ្ជូនមធ្យោបាយ និងសម្ភារចំនួន៦៩ ទៅកាន់អាហ្វ្រិកកណ្តាល សម្រាប់ការងារបេសកកម្ម UN

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ កម្ពុជា បានបញ្ជូនមធ្យោបាយនិងសម្ភារសរុបចំនួន៦៩ រួមមានសម្ភារដាក់ក្នុងទឺន័រ, រថយន្តតូចធំ និងបន្ទប់ដេក និងបន្ទាប់បម្រើការងារជាដើម។

ក្នុងពិធីបញ្ជូនមធ្យោបាយសម្ភារ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានថ្លែងថា ដោយបានការអនុញ្ញាត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាគណៈកម្មាធិការជាតិ និងសម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃនេះ​ គឺបានធ្វើយុទ្ធដំណើររថយន្ត គ្រឿងចក្រ និងសម្ភារ នៃកងកម្ទេចគ្រាប់ ដើម្បីទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

យុទ្ធដំណើរថ្ងៃនេះ​ គឺចេញពីសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ឆ្ពោះទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្រុមការងារជំនាញនឹងលើករថយន្ត កុងទឺន័រ និងគ្រឿងចក្រ​ ដាក់លើនាវា រួចចេញដំណើរទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយឆ្លងកាត់ប្រទេសឥណ្ឌា និងប្រទេសកាម៉ារូន។ រយៈពេលនៃការដឹកជញ្ជូនមធ្យោបាយ សម្ភារ
ទាំងអស់នេះ​ គឺចំណាយពេលពី៧៥ថ្ងៃទៅ៩០ថ្ងៃ ទើបបានទៅដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ឯកឧត្តម សែម សុវណ្ណនី បានបញ្ជាក់ថា នៅមុន៣សប្តាហ៍ ដែលសម្ភារទាំងអស់នេះទៅដល់ កម្ពុជានឹងបញ្ជូនកងកម្លាំងកម្ទេចគ្រាប់ចំនួន១០១នាក់ ចេញទៅដើម្បីទទួលមធ្យោបាយនិងសម្ភារ នៅរដ្ឋធានីបាំងហ្គី សាធារណរដ្ឋអាហ្វ្រិកកណ្តាល តែម្តង។

ឯកឧត្តមបានបញ្ជាក់ថា ការបញ្ជូនកងថ្មីនេះ ខាងអង្គការសហប្រជាជាតិ បានសប្បាយចិត្តរីករាយមែនទែន កន្លងមកក្នុងមហាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងជំនួបដោយផ្ទាល់រវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម​អគ្គលេខាធិការអង្គការសហប្រជាជាតិ កម្ពុជាជាប្រទេសតូចតែមានឆន្ទៈខ្ពស់ ក្នុងការបញ្ជូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយកម្ពុជាជាសមាជិកដ៏សកម្មមួយរបស់អង្គការសហប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង