**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីសង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ពីមហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ**កំណាត់ផ្លូវជាតិលេខ៦ (ថ្នល់កែង ខេត្ដកំពង់ចាម-អង្រ្គង ខេត្តសៀមរាប) បានជួយធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ កាន់តែល្អប្រសើរឡើងជាងមុន**នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងកម្លាំងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ទិសយោធភូមិភាគទី២**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខយោធិន នៃកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរ និងសមាគមអតីតយុទ្ធជនខេត្តព្រៃវែង បន្តចុះពិនិត្យអតីតយុទ្ធជនដែលខ្វះខាតផ្ទះ និងដីសម្បទានសង្គមកិច្ច**អភិបាលខេត្តតាកែវ អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅសង្រ្កាន្តជាស៊ីតាកែវ**នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ ចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហាន កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ប្រជាជនអាមេរិករាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងគោលនយោបាយដ៏ចម្រូងចម្រាស របស់លោក ត្រាំ**ឥណ្ឌា និងអារ៉ាប់រួម ព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលថាមពលនៅក្នុងប្រទេសស្រីលង្កា**នាយករដ្ឋមន្រ្តីអ៉ីស្រាអែល នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក ស្តីពីបញ្ហាការគំរាមកំហែងរបស់អ៉ីរ៉ង់ និងរឿងពន្ធគយ**មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក របស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដារ ចូលទៅក្នុងតំបន់ទឹកសាធារណៈ**ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជេីញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ**ការរៀបចំមុខងារមន្ទីរពិសោធន៍ និងមុខងារគ្រឹះស្ថានបណ្តុះបណ្តាល របស់ក្រសួង ស្ថាប័ននានា ជាកិច្ចការដែលបានរកឃើញ និងកំពុងបន្តពិភាក្សា**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ថ្នាក់ដឹកនាំខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់

ឯកឧត្ដម ហង់ជួន ណារ៉ុន ចូលរួមសន្និសីទលើកទី៦ ថ្នាក់រដ្ឋមន្ត្រីអប់រំឧត្ដមសិក្សា និងការស្រាវជ្រាវនៃ ប្រទេសនិយាយភាសាបារាំង

ទីក្រុងគែរ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៦ តុលា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសន្និសីទលើកទី៦ ថ្នាក់រដ្ឋមន្ត្រីអប់រំឧត្ដមសិក្សា និងការស្រាវជ្រាវនៃប្រទេសនិយាយភាសាបារាំង។

សន្និសីទនេះ មានការចូលរួមពី ប្រធានទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង សកលវិទ្យាធិការនៃទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង រដ្ឋមន្ត្រីអប់រំឧត្ដមសិក្សា និងការស្រាវជ្រាវនៃប្រទេសនិយាយភាសាបារាំងមកពីប្រទេសមួយចំនួនទៀត។

ក្នុងសន្និសីទនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍លើចំណុចមួយចំនួនរួមមាន៖

១- ការដាក់ទីតាំងសកលវិទ្យាល័យ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឬការអភិវឌ្ឍកម្មវិធីសិក្សាដែល ទទួលបានសញ្ញាបត្រពីរ ជាមួយគ្រឹះស្ថានសិក្សាបារាំង
២- ការដាក់ទីតាំងសាលាបារាំងក្នុងប្រទេសកំពុងអភិវឌ្ឍន៍
៣- កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននិយាយភាសាបារាំង ដើម្បីជំរុញឱ្យមានចល័តភាពធនធានសំខាន់ៗក្នុងគោលបំណងបង្កើតឱ្យមាន ប្រព័ន្ធឌីជីថលសម្រាប់ពហុភាសានិយម ដែលជាកត្តាជំរុញឱ្យមានការសិក្សាភាសា

៤- កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននិយាយភាសាបារាំង ក្នុងការដាក់ឱ្យប្រើប្រាស់នូវខ្លឹមសារមេរៀនសម្រាប់គ្រូបង្រៀន និងអ្នកសិក្សា
៥- ការលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងនៅក្នុងក្រុមហ៊ុននិយាយភាសាបារាំង៕

 

អត្ថបទដែលជាប់ទាក់ទង