ឯកឧត្តម អ៊ូច ភា បាននាំយកស្រូវពូជដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកអង្គរបូរី ចំនួន ២៦៥គ្រួសារ
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយមន្ទីរជំនាញកសិកម្មខេត្ត និងលោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នាព្រឹកថ្ងៃទី ២៧ខែតុលា ឆ្នាំ២០២២នេះ បាននាំយកស្រូវពូជដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងការខូចខាតផលដំណាំស្រូវដោយសារតែទឹកជំនន់ជនលិច នៅស្រុកអង្គរបូរី ចំនួន ២៦៥គ្រួសារ មកពីរ៤ឃុំរួមមានឃុំ ព្រៃផ្គាំ ឃុំពន្លៃ ឃុំបាស្រែ និងឃុំអង្គរបូរី ដោយក្នុងមួយគ្រួសារៗទទួលបានស្រូវពូជ ១០០ គីឡូក្រាម សម្រាប់ស្តារនៅផលដំណាំស្រូវរបស់ខ្លួនឡេីងវិញ ។
មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកជាមួយការព្រួមបារម្មណ៍នៅពេលបងប្អូនប្រជាពលរដ្ឋ ធ្វើស្រែបណ្តេញទឹក បន្ទាប់ពីទឹកស្រកទៅវិញ ខ្លាចមានការខ្វះខាតទឹក បង្ករអោយមានការខូចខាត និងខាតបង់ពេលវេលានិងថវិកា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋពិនិត្យទៅតាមលទ្ធភាពដែលអាចធ្វើបានឬមិនបាន ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញេីរផងដែរ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលធ្វេីផលស្រូវបាន សូមកុំលក់ទាំងអស់ត្រូវទុកសម្រាប់ផ្គតផ្គង់ក្នុងគ្រួសារឲ្យបានគ្រប់ ជៀសវាងទៅទិញអង្ករពីគេ យកមកទទួលទានវិញ ដែល មានតំលៃថ្លៃ ៕