ប្រតិភូការិយាល័យទី៤ កងទ័ពជើងគោក ទទួលជួបពិភាក្សាការងារជាមួយ អនុព័ន្ធយោធាកូរ៉េ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានទទួលជួបពិភាគ្សាការងារជាមួយ វរសេនីយ៍ឯក Park Suman អនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េ ។
ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលមានកន្លងមក រវាងកងទ័ពជើងគោក ជាពិសេសការិយាល័យទី៤ នៃប្រទេសទាំងពីរ។
ក្នុងនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការងារភស្ភុភារ ដើម្បីកំណត់ទិសដៅ នៃកិច្ចសហប្រតិបតិ្តការរវាងការិយាល័យទី៤ នៃប្រទេសពីរផងដែរ ៕