**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធ ឯកភាពបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានបន្តដាក់ចេញនូវទិសដៅការងារបន្ថែមចំនួន ៥ចំណុចបន្ថែមទៀត ដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ និងដៃគូពាក់ព័ន្ធ ត្រូវរៀបចំសម្រាប់ការងារចំពោះមុខ និងទៅអនាគត សំដៅធ្វើយ៉ាងណាជំរុញការបង្កើតឱ្យបានចេញ ជារូបរាងនូវបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប។

ឯកឧត្ដមបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពី «ការបង្កើតបណ្តាញអេកូ ទេសចរណ៍បឹងទន្លេសាប» នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ទិញដៅការងារបន្ថែម ៥ចំណុច ដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញរួមមាន៖
ទី១៖ ក្នុងនាមក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ សូមគាំទ្រចំពោះការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ដែលនឹងក្លាយជាយន្តការស្ថាប័នមួយ ចំណុះឲ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ ហើយដែលកិច្ចប្រតិបត្តិការរបស់បណ្តាញ TEN ( បណ្តាញអេកូ ទេសចរណ៍បឹងទន្លេសាប ដែលហៅកាត់ថាបណ្តាញ TEN ) នេះ នឹងស្ថិតក្រោមការដឹកនាំរបស់ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ។

ទី២៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវសហការជាមួយដៃគូពាក់ព័ន្ធរៀបចំ អនុស្សារណៈ យោគយល់ (MoU) សម្រាប់ចុះហត្ថលេខាបង្កើតបណ្តាញ TEN នេះជាផ្លូវការនាឱកាសវេទិកាជាតិ អេកូទេសចរណ៍លើកទី៣ នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបុរេលក្ខខណ្ឌចាំបាច់ក្នុងការដាក់ឲ្យដំណើរការបណ្តាញនេះ។
ទី៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវរៀបចំយន្តការការងារឲ្យបានរបស់បណ្តាញនេះឲ្យបាន ច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាព ពិសេសត្រូវរៀបចំផែនការសកម្មភាពការងារគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា យន្តការអនុវត្ត និងការតាមដានសម្មទិកម្មឲ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋានកែតម្រូវ និងតម្រង់ទិសសម្រាប់ការអនុវត្តជំហានបន្ទាប់។ លោកនឹងប្រជុំដឹកនាំការងារ នេះរៀងរាល់ ៦ខែម្តង ឬតាមពេលវេលាជាក់ស្តែងដើម្បីធានាវឌ្ឍនភាព និងប្រសិទ្ធភាពជាប្រចាំ។

ទី៤៖ សូមស្នើឲ្យស្ថាប័នដៃគូអភិវឌ្ឍដែលថ្ងៃនេះមានការចូលរួមពីអង្គការជាតិ និងអន្តរជាតិនានា ដែលនឹងជាស្ថាបនិក ឬសមាជិកបណ្តាញនេះ សូមផ្តល់ការគាំទ្រដល់កិច្ចប្រតិបត្តិការបណ្តាញនេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពិសេសការអនុវត្តផែនការសកម្មភាព ដែលនឹងត្រូវដាក់ចេញនាពេលបន្ទាប់។

ទី៥៖ សូមអំពាវនាវឲ្យបណ្តាដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរ-ជាតិនានា ដែលមានវត្តមានក្នុង សិក្ខាសាលានេះ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានាដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។

ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងនាមប្រធានគណៈកម្មាធិការជាតិ លោកនឹងផ្តល់ការគាំទ្រ និងសម្របសម្រួលពេញទំហឹង លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍ ហើយនឹងផ្តល់ឱ្យលោក ជុក ជំនោរ ដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ នឹងជួយសម្របសម្រួលលើគ្រប់ដំណើរការបច្ចេកទេសក្នុងការរៀបចំគម្រោងសកម្មភាពនានា។

បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្ដោយប្រមាណ ១១៦ គ.ម ទទឹងប្រមាណពី ៣ គ.ម ទៅ ៣៣ គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២ គ.ម នៅរដូវប្រាំង។ បឹងទន្លេសាបគឺជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។
លក្ខណៈពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ចេញទឹកទៅឱ្យទន្លេមេគង្គវិញនារដូវប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ដ្រ ធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ។

ឯកឧត្ដម ថោង ខុន បានបន្ថែមទៀតថា បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ដែលផ្ដល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ កត្តាសត្យានុម័តទាំងនេះ បានបង្កើតជាកាលានុវត្តភាព ជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការធ្វើសុខដុមនីយកម្មការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព និងបរិយាប័ន្ន។

អត្ថបទដែលជាប់ទាក់ទង