**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី

បទវិភាគ៖ “វិបត្តិ”របស់ប្រទេសនិងប្រជាជនអាមេរិកបែរជាក្លាយជា “ឱកាស”រកលុយរបស់អ្នកនយោបាយមួយចំនួន

នៅសហរដ្ឋអាមេរិក ប្រសិនបើនិយាយដល់ “ជើងខ្លាំងមូលប័ត្រនៅវិមានសភា” នោះ ជាបឋមអ្នកផងទាំងពួងនឹងគិតដល់គ្រួសាររបស់លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក។ តែតាមការពិត “ជើងខ្លាំងមូលប័ត្រ”នៃក្រុងវ៉ាស៊ីនតោនគឺមិនត្រឹមតែគ្រួសារលោកស្រី Pelosi ប៉ុណ្ណោះទេហើយក៏មិនមែនមានតែវិមានសភានោះទេ ។
ពេលថ្មីៗកន្លងទៅនេះ កាសែត«The Wall Street »បានចេញផ្សាយដំណឹងស្តីពីការស៊ើបអង្កេតថា ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ តាមតារាងទម្លាយពីសភាពការណ៍ហិរញ្ញវត្ថុរបស់មន្ត្រីរដ្ឋាភិបាលប្រហែល១២០០០នាក់បានឱ្យដឹងថា មូលប័ត្រដែលមន្ត្រីចំនួនលើសពី១ភាគ៥បានកាន់កាប់និងលក់ដូរនឹងឡើងថ្លៃឬធ្លាក់ចុះតាមសេចក្តីសម្រេចចិត្តនៃស្ថាប័នដែលពួកគេធ្វើការនោះ ។
នៅខណៈពេលជាច្រើន “វិបត្តិ”របស់ប្រទេសនិងប្រជាជនអាមេរិកបែរជាក្លាយទៅជា “ឱកាស”រកលុយរបស់មនុស្សមួយចំនួន ។ នៅដើមឆ្នាំ២០២០ ពេលប្រជាជនអាមេរិកនៅមិនទាន់យល់ដឹងពីភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ១៩ លោក Hugh Auchinclos អនុប្រធានទីមួយនៃវិទ្យាស្ថានជាតិសិក្សាស្រាវជ្រាវជំងឺអាឡែស៊ីនិងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានលក់ចេញមូលប័ត្រនិងមូលនិធិជាច្រើន ។
នៅរដ្ឋសភាអាមេរិក សភាពការណ៍បែបនេះក៏លេចចេញជាញឹកញយដែរ ។ តាមការស៊ើបអង្កេតនៃកាសែតនេះបានឱ្យដឹងថា ក្នុងអំឡុងពេលពីឆ្នាំ២០១៩ដល់២០២១ ការលក់ដូរមូលប័ត្រជាដើមដែលសមាជិករដ្ឋសភាមួយចំនួនបានរាយការណ៍នោះមានភាពស្របគ្នាជាមួយនឹងការងារនៃគណៈកម្មាធិការរបស់ពួកគេ ពេលវេលាដែលពួកគេលក់ដូរមូលប័ត្រនិងប័ណ្ណបំណុល តែងតែស្របគ្នានឹងរយៈពេលដែលរដ្ឋសភាអាមេរិកធ្វើការស៊ើបអង្កេតចំពោះសហគ្រាសពាក់ព័ន្ធឬប្រកាសព័ត៌មានសំខាន់ៗ ។
“ជើងខ្លាំងមូលប័ត្រ”ដែលត្រូវគេបែកធ្លាយឥតឈប់ឈរនៅមជ្ឈដ្ឋាននយោបាយរបស់អាមេរិកបាននាំឱ្យសង្គមទាំងមូលមិនពេញចិត្តយ៉ាងខ្លាំង ។ កាសែត «The New York Times »យល់ឃើញថា អ្នកនយោបាយអាមេរិកតម្កល់ទុកផលប្រយោជន៍ផ្ទាល់ខ្លួនលើផលប្រយោជន៍របស់រដ្ឋនិងប្រជាជន ដែលបណ្តាលឱ្យប្រជាជនពោរពេញទៅដោយភាពមិនជឿទុកចិត្តចំពោះរដ្ឋាភិបាល ។
ហេតុអ្វីបានជាអ្នកនយោបាយអាមេរិកទាំងឡាយបានស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការប្រើប្រាស់មុខតំណែងទាំងផ្គើនទាំងបំពានអ៊ីចឹង?មូលហេតុផ្ទាល់គឺដោយមកពីកម្លាំងរឹតត្បិតផ្លូវច្បាប់នាពេលបច្ចុប្បន្នមិនគ្រប់គ្រាន់ទេ ។ ព្រមពេលជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកក៏ព្យាយាមជួយបិទបាំងទង្វើបែបនេះដែរ ។
មួយដៃកាន់លុយ មួយដៃទៀតកាន់អំណាច “ជើងខ្លាំងមូលប័ត្រ”នៃក្រុងវ៉ាស៊ីនតោនទាំងនេះហាក់ដូចជាកណ្ដុរធំដែលមានភាពលោភលន់ បំផ្លាញផលប្រយោជន៍របស់ប្រជាពលរដ្ឋអាមេរិកនិងរបបជាតិអាមេរិកឥតឈប់ឈរ ។ លោក Francis Fukuyama អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកធ្លាប់តែងអត្ថបទនៅទស្សនាវដ្តី «Foreign Affairs »ថា សហរដ្ឋអាមេរិកបានលេចចេញភាពថមថយចុះខាងនយោបាយដែលបានដក់ក្នុងផ្នត់គំនិត ស្ថាប័នអភិបាលកិច្ចជាតិអាមេរិកកាន់តែមិនអាចដើរតួនាទីរបស់ខ្លួននោះឡើយ ។ បើនិយាយពីធាតុពិត ការលក់ដូរមូលប័ត្រដោយសម្ងាត់របស់អ្នកនយោបាយអាមេរិកគឺជា “អំពើពុករលួយជាប្រព័ន្ធ”ម្យ៉ាង ។ ពេលពួកគេប្រព្រឹត្តិអំពើពុករលួយដោយសាធារណៈតែមិនបានរងការផាកពិន័យ នោះក៏បានបង្ហាញពីភាពមិនបានការនៃរបបនិងភាពថមថយចុះខាងនយោបាយរបស់អាមេរិកផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង