**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាជីវកម្មបរិយាប័ន្នអាស៊ាន លើកទី៥ នៅខេត្តសៀមរាប

ភ្នំពេញ៖ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាន លើកទី៥ (5th ASEAN Inclusive Business Summit) ក្រោមមូលបទ “Together ASEAN IBee” នៅខេត្តសៀមរាប ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ុន ចន្នី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោកជំទាវ ឧកញ៉ា និងលោក-លោកស្រី តំណាងក្រសួង-ស្ថាប័នជាតិ ជំនាញការ ប្រទេសសមាជិកអាស៊ាន និងវិស័យឯកជនជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំ គឺគាំទ្រការអនុវត្តគោលការណ៍ណែនាំដើមី្បជំរុញអាជីវកម្មបរិយាប័ន្ន “Inclusive Business (IB)” អាស៊ាន និងពិភាក្សាពីកាលានុវត្តន៍ភាពកិច្ចសហប្រតិបត្តិការលើយន្តការគាំទ្រពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាព តម្រង់ទិស ការទទួលស្គាល់ ការតាមដានផលប៉ះពាល់ និងការកាត់បន្ថយហានិភ័យហិរញ្ញប្បទាន។

កម្មវិធីនៃកិច្ចប្រជុំនេះរៀបចំឡើងក្នុងទម្រង់ជាកិច្ចពិភាក្សាជាក្រុម (Panel Discussion) ស្របតាមប្រធានបទដែលត្រូវ ពិភាក្សាពាក់ព័ន្ធនឹងតួនាទីរបស់ IB រួមមាន៖ វឌ្ឍនភាពស្តីពីគោលការណ៍ណែនាំសម្រាប់ASEAN IB ការកំណត់បញ្ហាប្រឈមរួមគ្នានិងផលប៉ះពាល់តាមរយៈស្ត្រីក្នុងអាជីវកម្ម ការទទួលស្គាល់លើកទឹកចិត្តនិងតម្រង់ទិសអាជីវកម្មសង្គម ការទទួលហិរញ្ញប្បទាននិងកាត់បន្ថយហានិភ័យវិនិយោគ ដំណោះស្រាយបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ ប្រព័ន្ធផលិតកម្មម្ហូបអាហារនិងកសិកម្ម តួនាទីIBក្នុងខ្សែច្រវាក់តម្លៃសកល និងផែនការអនុវត្ត IBee។

ក្នុងកិច្ចពិភាក្សាខាងលើ ឯកឧត្តមអនុរដ្ឋលេខាធិការ ត្រូវបានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងប្រធានបទ “តួនាទីIB ក្នុងខ្សែច្រវាក់តម្លៃសកល” និងបានគូសរំលេចចំណុចសំខាន់ៗចំនួន០៤ គឺ៖

១)- ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានបន្តគាំទ្រអនុវត្តគម្រោងដែលមានស្រាប់ និងគំនិតផ្តួចផ្តើមថ្មីទាក់ទងនឹង IB ដើម្បីជំរុញរបៀបវារៈអភិវឌ្ឍន៍អាជីវកម្មបរិយាប័ន្នក្នុងតំបន់។ ការជំរុញជាយុទ្ធសាស្ត្រ
ដ៏សំខាន់ ក្រោមការផ្តល់ជំនួយសេដ្ឋកិច្ចជាអទិភាពរបស់កម្ពុជាឆ្នាំ២០២២ គឺលើកកម្ពស់សមាហរណកម្មអាស៊ានប្រកបដោយភាពធន់ ប្រកួតប្រជែង និងគាំទ្រតួនាទីសហគ្រិនភាពស្ត្រីក្នុងវិស័យ SMEs អាស៊ាន។

២)- រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយកំណើន និងបរិយាប័ន្ន ដូចដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមមួយចំនួនដូចជា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការ
យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។

៣)- ការចូលរួមគាំទ្រការរៀបចំយុទ្ធសាស្ត្រ ស្តីពីការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា “ Inclusive Business enable environment Cambodia (IBeeC) ” ស្របតាមគោលការណ៍ណែនាំ សម្រាប់ការជំរុញIB ក្នុងអាស៊ាន និងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន ដែលមានអន្តរក្រសួងចូលរួម។

៤)- កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មប្រកបដោយបុរេសកម្ម ក្នុងការរួមចំណែកលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មនៅកម្ពុជា ដូចបានដាក់ចេញក្នុងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា(CTIS) ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងលិខិតបទដ្ឋានអនុវត្តន៍នានា។ បន្ថែមពីនេះ គឺការសម្រួលដល់វិស័យធុរកិច្ច តាមរយៈការធ្វើសាមញ្ញភាពប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីធានាសកម្មភាពធុរកិច្ចគ្រប់ធុនអាចធ្វើសមាហរណកម្ម ទៅក្នុងខ្សែច្រវាក់តម្លៃជាតិ និងតំបន់។

ក្រៅពីនេះ គឺការចរចាបើកច្រកទីផ្សារបន្ថែម និងជំរុញការធ្វើពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាផ្នែកមួយនៃគោលនយោបាយការធ្វើពិពិធកម្មនាំចេញរបស់រាជរដ្ឋាភិបាល លើកកម្ពស់បរិយាកាសវិនិយោគ និងបង្កភាពងាយស្រួលដល់សកម្មភាពអាជីវកម្ម ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង