**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ជាដៃគូសន្ទនាដ៏ល្អ រវាងប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ និងរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថា បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ជាដៃគូសន្ទនាដ៏ល្អ រវាងប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ និងរាជរដ្ឋាភិបាល ក្នុងការរួមសាមគ្គីគ្នា ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម បានលើកឡើងបែបនេះ នៅក្នុងវេទិកាបូកសរុបការងារបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ នាទីស្ដីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម ខ្វៃ អាទិត្យា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវសកម្មភាពនានា សំដៅធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍។

ក្នុងឱកាសនោះ ឯកឧត្ដម ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន និងជាប្រធានបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ បានបញ្ជាក់បន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងអាស្រ័យផងពីការងារអភិរក្សនេះ។

ឯកឧត្តម ខៀវ បូរិន បានលើកឡើងថា បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ជាដៃគូសន្ទនា និងកិច្ចសហការកាន់តែប្រសើរឡើង រវាងសហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ជាមួយគ្នានេះ បណ្តាញសហគមន៍ ចែករំលែកព័ត៌មាន បទពិសោធន៍ បង្កើនចំណេះដឹង និងជំនាញ រវាងសហគមន៍និងអ្នកពាក់ព័ន្ធនានា ទាក់ទងទៅនឹងជីវភាព និងការគ្រប់គ្រងធនធានធម្មជាតិរបស់សហគមន៍មូលដ្ឋាន។

ឯកឧត្តម ខៀវ បូរិន បានបន្ថែមថា បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ បានបង្កើតសាមគ្គីភាពផ្ទៃក្នុងដែលធ្វើឱ្យការងារអភិរក្សទទួលបានជោគជ័យកាន់តែប្រសើរឡើង រួមផ្សំទាំងការទទួលបានការសិក្សាអប់រំបានខ្ពស់ ធ្វើឱ្យមានការផ្លាស់ប្តូរទៅលើការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ដែលជាកេរ្តិ៍មរតកសម្រាប់ខ្មែរគ្រប់ជំនាន់។

សូមបញ្ចាក់ថា រហូតមកដល់ខែតុលា ឆ្នាំ២០២២ នេះ សហគមន៍តំបន់ការពារធម្មជាតិត្រូវបានបង្កើតឡើង និងទទួលស្គាល់ ដោយក្រសួងបរិស្ថាន សរុបចំនួន ១៩០ ដែលមានប្រជាពលរដ្ឋជាសមាជិកទាំងអស់ ៧១ ៧៣២ គ្រួសារ នៅជុំវិញនិងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។

កិច្ចប្រជុំបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ បានរៀបចំឡើង ដោយមានចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តនានា បណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ ថ្នាក់មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងគោលបំណង៖

១.ពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងឆ្នាំ ២០២២។

២.កំណត់ផែនការសកម្មភាពយុទ្ធជាសាស្រ្តសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣។

៣.ពិគ្រោះយោបល់ និងអនុម័តលើលក្ខន្តិកៈបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិ ។

៤.ដោះស្រាយបញ្ហាចំបងៗដែលកំពុងកើតមានឡើងក្នុងសហគមន៍៕
https://dsm01pap004files.storage.live.com/y4m5pvi3qcUxm6ssXR69zfUs2R94-dkFwTaU-2TPMZIjXW6orF5WN6VMWrhbRfF4kLDOezeIKkn5dhxNEnPd1eqAqmlW9dZoJvnYwnoFYgLF7gdA_UZ1o_T4UYDja9iHAl70JYHrcQ4oDUFi_XXdLtAXxAECaYUYVSl6TERf83-8bmyXVSsrvDpmnUTRYdbSGw5?width=1280&height=853&cropmode=none

អត្ថបទដែលជាប់ទាក់ទង