**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងបរិបទឌីជីថល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារពង្រឹងសមត្ថភាព និងអភិបាលកិច្ចទេសចរណ៍ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងបរិបទឌីជីថល នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង និងសិក្ខាកាម សរុបប្រមាណ ១៥០នាក់។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមមកពីថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍រាជធានីខេត្តប្រមាណ ៥០នាក់ និងសិក្សារយៈពេល ០៣ថ្ងៃ ដោយផ្តោតលើមុខជំនាញចំនួន ០៦ រួមមាន៖ ការកសាងមូលធនមនុស្សក្នុងវិស័យសាធារណៈ ការរៀបចំមុខងារសាធារណៈ ទីផ្សារឌីជីថល និងពាណិជ្ជកម្មអេឡិកត្រូនិចសម្រាប់ឧស្សាហកម្មទេសចរណ៍ ពិធីការក្នុងការទំនាក់ទំនង និងបដិសណ្ឋារកិច្ច ឯកជនភាព និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ការងារមន្ត្រីរាជការ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីបង្កើនសមត្ថភាព ចំណេះដឹងដល់មន្ត្រីរាជការ ឲ្យយល់កាន់តែច្បាស់ថែមទៀតលើការងារគ្រប់គ្រង អភិវឌ្ឍន៍សមត្ថភាពមន្ត្រី ពិសេសការបណ្តុះបណ្តាលលើអក្ខរកម្មឌីជីថលកម្រិតមូលដ្ឋាន ឆ្លើយតបទៅនឹងសភាពការណ៏ថ្មីៗនាសម័យឌីជីថលូបនីយកម្ម។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជា បូរ៉ា បានលើកឡើងថា អស់រយៈពេលជាង ២ឆ្នាំ កន្លងមកនេះ វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោក បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិជំងឺកូវីដ-១៩ ដែលបានរាំងស្ទះដល់ការធ្វើដំណើរជាអន្តរជាតិ ហើយធុរកិច្ចជាច្រើនក្នុងវិស័យនេះត្រូវបានកាត់បន្ថយសកម្មភាព, ផ្អាកដំណើការ ឬបិទអាជីវកម្មទាំងស្រុង។

ក្នុងបរិការណ៍ប្រឈមនឹងវិបត្តិដ៏ស្រួចស្រាលនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមដំបូលសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃ ម៉ឹងម៉ាត់ និងបុរេសកម្ម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាព បានដាក់ចេញជាបន្តបន្ទាប់នូវច្បាប់, បទប្បញ្ញតិ្ត, វិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការផ្សេងៗទៀត សំដៅប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ រហូតឈានទៅបើកសកម្មភាពសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យ មុនប្រទេសជាច្រើនក្នុងតំបន់ និងលើសកលលោក ចាប់តាំងពីចុងឆ្នាំ២០២១មក។

ជាមួយគ្នានេះ ដើម្បីស្របតាមយុទ្ធសាស្រ្តស្ដារកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញ និងអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩, វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣, ផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥។

ឯកឧត្តមបណ្ឌិត ជា បូរ៉ា បានបន្តថា កត្តាធនធានមនុស្ស គឺជាអាទិភាពមួយដ៏សំខាន់ ដែលកម្ពុជាបាននិងកំពុងត្រូវការ ដើម្បីធានាឱ្យការងារសម្រេចបានលទ្ធផលល្អប្រសើរ។ ដូច្នេះការបណ្តុះបណ្តាលលើអក្ខរកម្មឌីជីថលកម្រិតមូលដ្ឋាន ដែលជាជំនាញដ៏ចាំបាច់មិនអាចខ្វះបានក្នុងការបំពេញការងារប្រចាំថ្ងៃ ដើម្បីឆ្លើយតបទីនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងឌីជីថលូបនីយកម្ម បានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ។

ក្នុងន័យនេះ ការគិតគូរអំពីអក្ខរកម្មឌីជីថលនៅក្នុងវិស័យទេសចរណ៍ គឺ ពិតជាមានសារៈសំខាន់ណាស់ ដើម្បី រួមចំណែកជំរុញការកសាងវិស័យទេសចរណ៍វៃឆ្លាតនៅកម្ពុជា តាមរយៈការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យាបម្រើដល់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមតម្រូវការ និងបរិបទជាក់ស្តែង ជាពិសេសវិស័យឌីជីថលនេះ ក៏ជាគន្លឹះដ៏សំខាន់សម្រាប់កម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យចូលមកកម្សាន្តឡើងវិញផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនប្រកបដោយសមត្ថភាព ប្រសិទ្ធភាព ភាពស្វាហាប់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងាររបស់ខ្លួន ព្រមទាំងជួយបន្តផ្សព្វផ្សាយ ចែករំលែកដល់មន្ត្រីរាជការនៅក្នុង អង្គភាពរៀងៗខ្លួនឱ្យបានយល់ដឹងកាន់តែច្បាស់ និងចូលរួមអនុវត្តទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ច ក្រមសីលធម៌ និងមនសិការ វិជ្ជាជីវៈរបស់ខ្លួន សំដៅបង្កើនប្រសិទ្ធភាពការងារ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយវឌ្ឍនភាព និងនិរន្តរភាព ពិសេសសូមសិក្ខាកាមទាំងអស់ ត្រូវប្រកាន់នូវគោលជំហរជាមន្ត្រីល្អ និងជាមន្ត្រីគំរូ ដើម្បីបម្រើអង្គភាព ប្រទេសជាតិ និងមាតុភូមិកម្ពុជា និងមិនត្រូវចាញ់បោកចំពោះ ការញុះញង់ ឬបញ្ចុះបញ្ចូលពីមជ្ឈដ្ឋានអគតិអោយចូលរួមក្នុងយុទ្ធនាការផ្សេងៗ ដែលបង្ករជាភាពចលាចល អសន្តិសុខ អស្ថិរភាពក្នុងសង្គមជាតិ និងត្រូវចូលរួមថែរក្សា និងការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីការអភិវឌ្ឍរីកចម្រើននៅព្រះរាជាណចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង