ឯកឧត្តម ប៉ែន ពេជ្រសាលី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យទាំងអស់។
កិច្ចប្រជុំនេះរៀបចំទ្បើង ដើម្បីពិភាក្សាលើរបៀបវារ:សំខាន់ៗ ចំនួន ៣ គឺ៖ (ទី១)- ការបែងចែកតួនាទី និងភារកិច្ចជូនថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ (ទី២)- ការណែនាំអំពីបែបបទការងាររបស់នាយកដ្ឋាន និង (ទី៣)- បញ្ហាផ្សេងៗ៕