**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា

សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនបង្កើនពន្លឺកាលានុវត្តភាពអភិវឌ្ឍ



ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដែលជាថ្ងៃបិទសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិដែលបានឆ្លងកាត់រយៈពេល១សតវត្សរ៍មកនេះ។ សមាជដែលតែងបានប្រារព្ធជាទៀងទាត់ក្នុងរយៈពេល៥ឆ្នាំមកបានក្លាយជាប្រធានបទ និងជាក្តីសង្ឃឹមដែលមិនត្រឹមតែសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ដែលថែមទាំងបានពន្លាតដល់ពិភពលោកទាំងមូលថែមទៀតផង។
ក្នុងជំនឿជាក់លើវិថីនៃការអភិវឌ្ឍ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនបានបោះឆ្នោតជាឯកច្ឆន្ទបន្តផ្តល់តួនាទីជូនលោក ស៊ី ជីនភីង ជាអគ្គលេខាធិការបក្ស ក្រោមសម្លេងស្នូរទះដៃអបអរសាទរនិងសារលិខិតជូនពររបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៅទូទាំងពិភពលោក។ ក្នុងខ្លឹមសារមួយក្នុងចំណោមខ្លឹមសារជាច្រើនដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនានាបានផ្ញើជូនលោក ស៊ី ជីនភីង សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងឈ្លាសវៃរបស់លោក ស៊ី ជីនភីង ពិភពលោកបានសាទរចំពោះជោគជ័យដ៏ធំធេងរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាងសង្គមនិយមតាមលក្ខណពិសេសរបស់ចិន ហើយជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់បក្សកុម្មុយនិស្តចិន ប្រទេសចិននឹងទទួលបានជោគជ័យធំធេងបន្ថែមទៀត ព្រមទាំងសម្រេចបាននូវគោលដៅ១០០ឆ្នាំទី២។ នេះជាការរំលេចនិងទទួលស្គាល់ពីសមិទ្ធផលនៃការអភិវឌ្ឍសកលដែលផ្តួចផ្តើមដោយប្រទេសចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បើតាមការចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានបង្ហាញថា ផលិត ផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង៣,៩%ពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានកើនដល់៨៧ពាន់ពាន់លានយាន់នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២២។ ក្នុងការពង្រឹងកំណែទម្រង់ដោយបន្តបើកលំហសេរីភាពទីផ្សារកាន់តែទូលាយ ការអភិវឌ្ឍផលិតភាពសង្គមរបស់ប្រទេសចិនកាន់តែមានភាពរឹងមាំ ហើយការអភិវឌ្ឍរបបសង្គមនិយមតាមបែបផែនចិន និងធ្វើទំនើបកម្មតាមបែបផែនចិន កាន់តែមានភាពចាស់ទុំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពកាន់តែប្រសើរ ។
ក្នុងជំនឿជាក់លើការផ្តល់ភាពរុងរឿងសម្រាប់ប្រជាជននិងមនុស្សជាតិទូទៅ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនបានបញ្ជាក់នូវជំហរនយោបាយមូលដ្ឋានដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការឈរនៅជាប់ជានិច្ចជាមួយប្រជាជាតិចិននិងមនុស្សជាតិលើពិភពលោករក្សាបាននូវចំណងមិត្តភាពជាប្រពៃណីរវាងគ្នានិងគ្នា ដោយបន្តរួមកម្លាំងសាមគ្គីគ្នាដើម្បីបង្កើតសុភមង្គលក្នុងជីវិត និងបំពេញបំណងប្រាថ្នារបស់ប្រជាជនទូទៅឱ្យប្រសើរជាងមុនដោយផ្តោតលើការអភិវឌ្ឍសម្រាប់មនុស្សជាតិទាំងមូលឈានទៅរកការសម្រេចបាននូវគោលដៅនៃវិបុលភាពរួម។ កិច្ចជំរុញការកសាងសហគមន៍រួមជីវិតរវាងមនុស្សនិងធម្មជាតិ សហគមន៍រួមវាសនានៃមនុស្សជាតិ សុទ្ធសឹងជាទឡ្ហីករណ៍ដែលបានគូសបញ្ជាក់នៅក្នុងលទ្ធផលនៃអង្គសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដើម្បីបន្តផ្តល់កាលានុវត្តភាពថ្មីជូនដល់សកលលោកក្នុងដំណើរឆ្ពោះទៅកាន់សុភមង្គល បើទោះបីជាផ្លូវឆ្ពោះសុភមង្គលរបស់បណ្តាប្រទេសនីមួយៗមិនដូចគ្នាក៏ដោយ ប្រជាជនមកពីបណ្តាប្រទេសនានាមានសិទ្ធិជ្រើសរើសផ្លូវអភិវឌ្ឍន៍និងប្រព័ន្ធអភិបាលកិច្ចរៀងៗខ្លួននៅក្នុងការធ្វើទំនើបកម្មដោយខ្លួនឯងដែលនេះជាអត្ថន័យនៃសុភមង្គលល្អរបស់មនុស្សជាតិ។
ក្នុងជំនឿជាក់បំពេញការងារដោយផ្តល់ផលប្រយោជន៍ជាមួយប្រទេសទាំងអស់ក្នុងគោលការណ៍ឈ្នះ-ឈ្នះ និងគោរពយ៉ាងពេញលេញនូវយន្តការពហុភាគីនិយមក្នុងកសាងសេដ្ឋកិច្ចពិភពលោកប្រកបដោយភាពបើកចំហកាន់តែទូលាយ។ ដូចដែលយើងបានដឹងរួចមកហើយថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គំនិតផ្តួចផ្តើម «អភិវឌ្ឍន៍សកល» សុទ្ធសឹងជាទឡ្ហីករណ៍យកមកបញ្ជាក់ នេះដោយមិនរាប់នូវបណ្តាកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីនានាដូចជាRCEPជាឧទាហរណ៍ស្រាប់ បានរំលេចពីកិច្ចបើកទូលាយការអភិវឌ្ឍរបស់ប្រទេសចិន។ កំណើនសេដ្ឋកិច្ចរបស់ចិន ដូចទៅនឹងទិន្នន័យរបស់រដ្ឋបាលជាតិស្ថិតិចិនប្រកាសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា សេដ្ឋកិច្ចជាតិចិនគិតចាប់ពីខែមករាដល់ខែកញ្ញាក្នុងឆ្នាំ២០២២ មាននិន្នាការស្តារឡើងវិញយ៉ាងល្អដែលលេចធ្លោជាងត្រីមាសទី ២ តម្រូវការខាងផលិតកម្មត្រូវបានកែលម្អជាបន្តបន្ទាប់ ការមានការងារធ្វើ និងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ជីវភាពរស់នៅរបស់ប្រជាជនទទួលបានការធានាយ៉ាងខ្លាំងនិងមានប្រសិទ្ធភាព ហេតុនេះការដំណើរការសេដ្ឋកិច្ចទូទៅបានរក្សាក្នុងចន្លោះសមហេតុផល។ នៅក្នុងក្នុងដំណើរថ្មីដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ សមាជលើកទី២០របស់បក្សកុម្មុយនីស្តចិនបានបង្ហាញយ៉ាងប្រត្យក្សថា សមត្ថភាពពេញលេញរបស់ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនបានឆ្លងកាត់ដំណើរតស៊ូអស់រយៈពេលមួយរយឆ្នាំនឹងត្រៀមខ្លួនបង្កើតភាពអស្ចារ្យថ្មីកាន់តែធំជាងមុនក្នុងការអភិវឌ្ឍខ្លួនឯងឱ្យមានភាពកាន់តែល្អប្រសើរឡើង និងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ពិភពលោក។

ជារួម គោលដៅមួយរយឆ្នាំលើកទី២របស់បក្សកុម្មុយនិស្តចិនបាននិងកំពុងចេញដំណើរយ៉ាងស្វាហាប់ក្នុងការបោះជំហានលើវិថីអភិវឌ្ឍន៍ដែលបានពង្រីកទំហំពន្លឺអភិវឌ្ឍ បង្កើននូវបទពិសោធន៍ជោគជ័យនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងចរន្តពហុភាគីនិយម ឆ្ពោះទៅរកវិបុលភាពនៃទម្រសន្តិភាព និងសសរស្តម្ភរបស់ការអភិវឌ្ឍ ស្របតាមលក្ខខណ្ឌនៃវិទ្យាសាស្រ្តដែលបានគូសបញ្ជាក់បែបគរុសភាថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ។ គតិបណ្ឌិតរបស់ជនជាតិចិនយល់ថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់» ហេតុនេះការបើកចំហនិងការរួមបញ្ចូលគ្នាបានធ្វើឲ្យពិភពលោកក្លាយទៅជាសហគមន៍រួមវាសនា ដែលសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិននៅបន្តជំរុញនិងលើកកម្ពស់ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ដើម្បីថែរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងចែករំលែកផ្លែផ្កានៃការអភិវឌ្ឍដល់មនុស្សជាតិទូទៅ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង