**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អគ្គស្នងការដ្ឋាននគរបាលជាតិ ចង់ឱ្យភ្នាក់ងារសន្ដិសុខឯកជន ធ្វើជាផ្នែកមួយក្នុងការរួមចំណែកការពារការប្រកួតកីឡាជាតិ និងប្រកួតកីឡា Sea Game ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ ចង់ឱ្យភ្នាក់ងារសន្ដិសុខឯកជន ធ្វើជាផ្នែកមួយក្នុងការចូលរួមចំណែកការពារជាមួយកងកម្លាំងមានសមត្ថកិច្ច ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងការប្រកួតកីឡា ស៉ីហ្គេម Sea Game លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្វើឡើងក្នុងកិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ស្ដីពីការរៀបចំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងទិសដៅក្នុងការប្រកួតកីឡាស៊ីហ្គេម Sea Game លើកទី៣២ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហការរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនសន្ដិសុខឯកជន និងចលនាចូលរួមការពារព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ឆ្នាំ២០២២ និងលើកទិសដៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម Sea Game លើកទី៣២ ឆ្នាំ២០២៣។

តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានធ្វើការផ្ដាំផ្ញើ និងដាក់ចេញនូវទិសដៅការងារអាទិភាពសំខាន់ៗរួមមាន៖

ទី១៖ បន្តជម្រុញអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ

ទី២៖ យកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសភ្នាក់ងារសន្តិសុខ ឲ្យស្របទៅតាមអនុក្រឹត្យ និងប្រកាសរបស់លក្ខខណ្ឌ (ជៀសវាងសមាសភាពមិនល្អជ្រៀតចូលជាភ្នាក់ងារសន្តិសុខឯកជន) មន្ត្រីនគរបាលដែលចូលនិវត្តន៍ ហើយនៅមានសុខភាពល្អរឹងមាំ និងមានបំណងចង់ចូលធ្វើជាភ្នាក់ងារសន្តិសុខឯកជន គួរលើកទឹកចិត្ត

ទី៣៖ លើកកម្ពស់ និងគាំទ្រការបណ្តុះបណ្តាល បំប៉នជំនាញសន្តិសុខ (ចាត់បញ្ចូនកម្លាំងភ្នាក់ងារមកទទួលការបណ្តុះបណ្តាល បំប៉នជំនាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ)

ទី៤៖ ចូលរួមចំណែកបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសការប្រើប្រាស់អាវុធខុសច្បាប់, ការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន, ចោរកម្ម, ការចាប់ជម្រិត (គាំទ្ររាល់កិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ នានា របស់សមត្ថកិច្ច ចូលរួមចំណែកអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល)

ទី៥៖ បន្តកិច្ចសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍៖ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងប្រកួតកីឡាស៉ីហ្គេម Sea Game ឆ្នាំ២០២៣។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិរូបនេះ បានអះអាងទៀតថា ក្រៅពីការចូលរួមជួយក្នុងផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ឱកាសនេះក្រុមហ៊ុនក៏អាចផ្សព្វផ្សាយនូវសកម្មភាពដល់សាធារណៈ និងបង្កើននូវជំនឿទុកចិត្តពីគុណភាពសេវាកម្ម ដែលឆ្លុះបញ្ចាំងពីស្នាដៃគូមិនអាចខ្វះបានក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានឲ្យដឹងទៀតថា ក្រុមហ៊ុនក៏អាចដកពិសោធន៍បានពីការចូលរួមដល់ភ្នាក់ងារសន្ដិសុខឯកជន ដើម្បីបង្កើននូវសមត្ថភាព ចំណេះដឹង និងឈានទៅពង្រឹង ពង្រីកគុណភាពសេវាកម្មរបស់ខ្លួនផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី អគ្គនាយក/អគ្គនាយិកា ដែលបានអនុវត្តតាមគោលការណ៍ បទដ្ឋានគតិយុត្ត និងសហការជាមួយនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្នុងការចាត់កម្លាំងចូលរួមសហប្រតិបត្តិការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារក្នុងព្រឹត្តការណ៍ការពារបុណ្យជាតិនានា និងការបិទខ្ទប់រាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ដោយទទួលបានលទ្ធផលដ៏ត្រចេះត្រចង់។

ឯកឧត្តមប្រធាននាយកដ្ឋានបានបន្ដទៀតថា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងភ្នាក់ងារសន្តិសុខឯកជន បានចូលរួមអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» តាមបណ្តាគោលដៅដែលឈរជើង ធ្វើឲ្យភូមិ-ឃុំ-សង្កាត់ មានសន្តិសុខល្អ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិទាំងមូល។ លោកថា ផ្អែកតាមផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសព្រឹត្តការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ របស់គណៈបញ្ជាការការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញ ឲ្យមានការចូលរួមពីកម្លាំងសន្តិសុខឯកជន ប្រមាណ៥០០នាក់៕

អត្ថបទដែលជាប់ទាក់ទង