ក្រសួងបរិស្ថាន នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ នៅថ្ងៃទី៣១ តុលា ដល់ទី១ ខែវិច្ឆិកា
ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ នៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
ពិធីបើកសន្និបាតនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២ រសៀល នៅសាលប្រជុំ ម៉ុក ម៉ារ៉េត (ជាន់ទី៥) ទីស្តីការក្រសួងបរិស្ថាន។ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ត្រូវបានអញ្ជើញចូល រួមយកព័ត៌មានក្នុង ពិធីបើកសន្និបាតនេះ៕