**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទស្តីពី បរិវត្តកម្មឌីជីថលនៅកម្ពុជា ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទ ស្តីពីបរិវត្តកម្មឌីជីថល នៅកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ ” ការជំរុញសម្ទុះនៃការត្រៀមខ្លួនចាប់យក វិស័យឌីជីថល” ដែលបានចូលរួមសហការរៀបចំ ដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន eduCLaaS Global និងក្រុមហ៊ុន Confexhub Group។

សន្និសីទនេះមានការចូលរួមពីតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន សមាគមពាណិជ្ជកម្ម ព្រមទាំងផ្នែកពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស និងការធ្វើបរិវត្តកម្មឌីជីថល សរុបប្រមាណ២៣០នាក់។

សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងទទួលបាននូវការយល់ដឹង ក៏ដូចជាពិភាក្សាប្រមូលនូវធាតុចូល សំខាន់ៗរួមគ្នា ដើម្បីចូលរួមលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជាត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួត ប្រជែងនៅក្នុងតំបន់ និងសាកលលោកដែលនឹងអាចកើតមានឡើងនៅក្នុង បរិបទឌីជីថលនាពេលបច្ចុប្បន្ន។

ថ្លែងក្នុងសន្និសីទនេះ ឯកឧត្តមរដ្ឋមន្រ្ដី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា សន្និសីទនេះជាការចាប់ផ្ដើមដ៏ល្អ ដោយបានផ្តល់ឱកាសជួបជុំពីសំណាក់ស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងវិស័យសាធារណៈ និងឯកជន ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា កាលានុវត្តភាពនៅក្នុងវិស័យឌីជីថល ត្រូវបានព្យាករណ៍ថានឹង អាចធ្វើឱ្យសេដ្ឋកិច្ចវិស័យឌីជីថលរបស់អាស៊ាន កើនឡើងប្រមាណ មួយទ្រីលាន ដុល្លារសហរដ្ឋអាមេរិក ដល់GDP ក្នុងតំបន់។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានលើកឡើងនូវកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្របសម្រួលអក្ខរកម្មឌីជីថលនៅក្នុងកម្មវិធីសិក្សា ដើម្បីត្រៀមខ្លួន កសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ជូនដល់គ្រឹះស្ថានអប់រំទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង