សម្តេចតេជោ ហ៊ុន សែន ថាមន្ត្រីបក្សប្រជាជន តែងតែនៅជាប់ជាមួយពលរដ្ឋជានិច្ច ពិសេសពេលពលរដ្ឋមានទុក្ខលំបាក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ជាពិសេសរាល់ពេល ដែលពលរដ្ឋមានទុក្ខលំបាក ។
ក្នុងឱកាសអញ្ជើញផ្តល់ស្រូវពូជ និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ ៦៨៤៤គ្រួសារ មកពី៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ ប្រជាពលរដ្ឋពេលទឹកជំនន់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងបន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ ៕