**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

អភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំបច្ចេកទេស ជាមួយគណៈកម្មការទូកនីមួយៗ និងចុះពិនិត្យទីតាំងរៀបចំ ពិធីបុណ្យអុំទូក នៅក្រុងតាខ្មៅ

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយគណ:កម្មការទូកនីមួយៗ និងចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យអុំទូក(ក្រុងតាខ្មៅ) ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត នាយករដ្ឋបាសាលាខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជ៉ំវិញខេត្ត និងកងកំលាំងទាំង ៣ ផងដែរ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថាកិច្ចប្រជុំពិនិត្យរៀបចំបច្ចេកទេសជាមួយគណ:កម្មការទូកនីមួយៗ និងចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យអុំទូក(ក្រុងតាខ្មៅ) ក្នុងគោលបំណងដើម្បីឲ្យដំណើរការនៃពិធីបុណ្យអុំទូក ប្រព្រឹត្តទៅប្រកបដោយភាពរលូន ប្រកបដោយសេចក្ដីរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសម្ដេចតេជោសែន ដែលបានខិតខំតស៊ូ ប្ដូរផ្ដាច់ យកអាយុជីវិតជាដើមទុន ស្វែងរកសន្តិភាពយ៉ាងលំបាក ជូន ជាតិ សាសនា និងព្រះមហាក្សត្រ រហូតមកដល់បច្ចុ្បន្ន។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថាពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ ក្នុងក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន ៩២ទូក ក្នុងនោះ៖ ទូកអុំ ចំនួន ៤៧ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀម ចំនួន ៧៨៤នាក់ ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម ក៏បានឧបត្ថមដល់ក្រុមទូកដែកចូលរួមក្នុងពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ ក្នុងក្រុងតាខ្មៅនេះ ក្នុងមួយទូកទទួលបាន ទឹកសុទ្ធចំនួន ៥កេស ទឹកក្រូច ២កេសអង្ករ២បាវ និងថវិការចំនួន ៥០ម៉ឺនរៀល ចំណែកទូកអុំចំនួន ៤៧ទូកទទួលបាន១លានរៀល និងទឹកសុទ្ធចំនួន ៥កេស ទឹកក្រូច ៤កេសអង្ករ២០០គីឡូក្រាមផងដែរ។

គួរបញ្ជាក់ថា ឆ្នាំនេះខេត្តកណ្តាលបានរៀបចំ ប្រណាំងទូក នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។

ជាមួយគ្នានេះ ខេត្តកណ្ដាលបានរៀបចំ ដាក់តាំង ពិព័រណ៍ លក់ផលិតផល ក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោម លើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសម័យ ដែលមានតារាចំរៀងល្បីៗមកពីផលិតកម្ម (Galaxy) ក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង