**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

លោកជំទាវ ម៉ែន សំអន៖ មានតែបក្សប្រជាជន ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋជួបការលំបាក

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងខេត្តស្វាយរៀង នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។

លោកជំទាវកិត្តិសង្គហបណ្ដិត បានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដោយការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់ពីសម្តេចទាំងទ្វេរនៅទូទាំងប្រទេស ។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ១៩ បានយ៉ាងល្អ និងបានធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសដែលឈរលេខទី ៤ នៅក្នុងចំណោមប្រទេស និងតំបន់ចំនួន ១២១ លើពិភពលោក ក្នុងនាមជាប្រទេសមានសមត្ថភាពងើបចេញពីកូវីដ-១៩ លឿនជាងគេ ។

លោកជំទាវក៏បានបន្តទៀតថា រាជរដ្ឋាភិបាល តែងតែគិតគូរ យកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាកសិករ ដែលបានរងគ្រោះដោយទឹកជំនន់ ក៏ដូចជាគ្រោះ ដែលបង្កឡើងដោយធម្មជាតិ ដើម្បីជួយសម្រាលទុក្ខ ក៏ដូចជាការជួយស្ដារឡើងវិញ នៃជីវភាពរស់នៅ ឱ្យមានភាពល្អប្រសើរ ឡើងវិញ នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនមែនឃើញមុខសមាជិកគណបក្សប្រជាជនតែពេលឃោសនាបោះឆ្នោតនោះទេ គឺគណបក្សប្រជាជនបានរស់នៅជាមួយគ្នារយៈពេលជា៤៣ឆ្នាំរួចមកហើយ អ្នកខ្លះក៏កើតទាន់ អ្នកខ្លះក៏មិនទាន់ ។

ការចែកស្រូវពូជនេះ គឺជាការចែកនិមិត្តរូបចំនួន ២៧៣គ្រួសារ ដែលមកពី​ស្រុកចំនួន៣​ គឺស្រកកំពង់រោទិ៍ ស្រុកស្វាយជ្រំ និងក្រុងបាវិត នៃខេត្តស្វាយរៀង​ ដែលមានផ្ទៃដីខូចខាតចំនួន ៥៥០ហិកតា ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានប្រកាសគាំទ្រ ថ្លែងអំណរគុណដល់ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមានកូតាគណបក្សភ្លើងទៀន និងស្ថាប័នមួយចំនួន នៃខេត្តស្វាយរៀង ដែលបានចេញញាត្តិថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ។

អំណោយរបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ ក្នុងមួយគ្រួសារទទូលបាន ៖ ស្រូវពូជ ១០០គីឡូក្រាម អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ នំប៉ាវ ១ ទឹកសុទ្ធ ១ដប និង ថវិកា ៥ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង