**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

បទវិភាគ៖ អំពើហិង្សាដោយកាំភ្លើងបង្ហាញឱ្យឃើញពីកង្វះខាតនៃរបបនយោបាយរបស់អាមេរិក



“ពេលភ្ងាក់ពីគេងរៀងរាល់ថ្ងៃ    ពួកឳពុកម្តាយសុទ្ធតែបួងសួងថា  កូនរបស់ពួកគេមិនជួបប្រទះរឿងបាញ់ប្រហារទេ  ហើយសាលារៀនរបស់កូនក៏មិនមានករណីបាញ់ប្រហារនោះដែរ ។”  សមាជិករដ្ឋសភារបស់អាមេរិកមួយរូបបានពិពណ៌នាយ៉ាងដូច្នោះអំពីស្រមោលខ្មៅខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររបស់ជនជាតិអាមេរិកដែលបណ្តាលមកពីអំពើហិង្សា។
យោងតាមទិន្នន័យថ្មីបំផុតនៃ“ឃ្លាំងទិន្នន័យអំពីការបាញ់ប្រហារនៅសាលារៀន K-១២”  ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញរបស់អាមេរិក បានបង្ហាញឱ្យឃើញថា   បច្ចុប្បន្ននេះនៅសល់រយៈពេលជាងពីរខែទៀតក៏បានដល់ចុងឆ្នាំ២០២២ហើយ  ប៉ុន្តែគិតរហូតដល់ពេលនេះ  ក្នុងឆ្នាំនេះអាមេរិកបានកើតមានករណីបាញ់ប្រហារនៅសាលារៀនចំនួន២៦០លើកហើយ  ដោយបានបំបែកកំណត់ត្រាកថ្មី ពោលគឺកើតមានករណីបាញ់ប្រហារនៅសាលារៀនច្រើនបំផុតក្នុងមួយឆ្នាំ ។ ត្រឹមតែក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក៏កើតមានករណីបាញ់ប្រហារជាច្រើនលើកដែរ   ជាពិសេសគឺករណីបាញ់ប្រហារដែលកើតឡើងនៅវិទ្យាល័យមួយនៃទីក្រុងSaint Louisរដ្ឋMissouriកាលពីថ្ងៃទី២៤ខែតុលា ក៏បានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់ទៀតរងរបួស ក្នុងនោះបូករួមទាំងជនជាប់សង្ស័យផងដែរ ។
តាមស្ថិតិនៃគេហទំព័រ “បណ្ណសារអំពើហិង្សាដោយកាំភ្លើង”របស់អាមេរិកបង្ហាញឱ្យឃើញថា  គិតរហូតដល់ថ្ងៃទី២៧ខែតុលា តាមម៉ោងក្នុងតំបន់  ក្នុងឆ្នាំ២០២២  នៅទូទាំងអាមេរិកមានកុមារនិងក្មេងជំទង់ចំនួន១ពាន់៣រយ៧៩នាក់ត្រូវបានបាញ់សម្លាប់ដោយកាំភ្លើង   និង៣ពាន់៦រយ៨៧នាក់ទៀតបានរងរបួស ។ នៅប្រទេសអាមេរិក   ផលប៉ះពាល់បណ្តាលមកពីអំពើហិង្សាដោយកាំភ្លើងចំពោះសុខាភាពផ្លូវចិត្តរបស់យុវជន មានភាពធ្ងន់ធ្ងរហួសពីការប៉ាន់ស្មានដែរ  ។   បច្ចុប្បន្ននេះ  សមាមាត្ររងជំងឺថប់បារម្ភ  និងជំងឺធ្លាក់ទឹកចិត្តរបស់ក្មេងជំទង់អាមេរិក  បាននិងកំពុងកើនឡើងឥតឈប់ឈរ    ហើយសិស្សមួយចំនួនផ្តោតសំខាន់និងព្រួយបារម្ភចំពោះអំពើហិង្សាដោយកាំភ្លើង ហួសពីការសិក្សារបស់ពួកគេយ៉ាងខ្លាំង ។
ប្រឈបមុខនឹងករណីបាញ់ប្រហារដែលកើតឡើងឥតឈប់ឈរនៅអាមេរិក   មនុស្សជាច្រើនសុទ្ធតែឆ្ងល់ថា  រដ្ឋាភិបាលអាមេរិកតែងតែសងសឹកយ៉ាងខ្លាំងក្លាដោយសារការស្លាប់របស់ទាហានម្នាក់នៅសមរភូមិ  ហើយបានឃោសនាបំប៉ោងអ្វីដែលហៅថា”ជីវិតមនុស្សមានតម្លៃថ្លៃ”  ប៉ុន្តែហេតុអ្វីបានជាវាព្រងើយកណ្តើយចំពោះកុមារនិងក្មេងជំទង់អាមេរិកម្នាក់ហើយម្នាក់ទៀតដែលត្រូវបាញ់សម្លាប់ដោយកាំភ្លើង  ហេតុអ្វីបានជា”ជីវិតរបស់កុមារនិងក្មេងជំទង់មានតម្លៃថោក”?
តាមពិត  មូលហេតុនេះត្រូវនិយាយពីកង្វះខាតនៃរបបនយោបាយរបស់អាមេរិក ។ បច្ចុប្បន្ននេះ មូលហេតុដែលអាមេរិកពិបាកដោះស្រាយបញ្ហាមិនអាចគ្រប់គ្រងអំពើហឹង្សាដោយកាំភ្លើង   មិនត្រឹមតែដោយមកពីការកំណត់នៃវិសោធនកម្មទីពីររបស់រដ្ឋធម្មនុញ្ញអាមេរិកស្តីពីសិទ្ធិកាន់កាំភ្លើង   ពិបាកនឹងរង្គោះរង្គើប៉ុណ្ណោះទេ   ថែមទាំងក៏ដោយសារ“នយោបាយវេតូ”របស់បក្សទាំងពីរអាមេរិកផងដែរ។   ទន្ទឹមនឹងនេះ  ការបញ្ចុះបញ្ចូលនៃក្រុមផលប្រយោជន៍   ដូចជាសមាគមកាំភ្លើងជាតិអាមេរិកក៏បានដើរតួនាទីដ៏សំខាន់ផងដែរ។
និយាយចំពោះអ្នកនយោបាយអាមេរិក   ការដោះស្រាយបញ្ហាអំពើហិង្សាដោយកាំភ្លើងចាំបាច់ត្រូវតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើប្រជាជន   និងត្រឡប់ទៅរកគោលបំណងដើមនៃការបំពេញតាមតម្រូវការរបស់ប្រជាជន  និងកំណត់គោលនយោបាយសមហេតុផល។   ប៉ុន្តែពួកគេគិតតែផលប្រយោជន៍នយោបាយរបស់ខ្លួនពេញមួយថ្ងៃ   មានតែនិយាយតាមតែមាត់ តែគ្មានការអនុវត្តជាក់ស្តែងនោះទេ។
ប្រសិនបើកង្វះខាតនៃរបបនយោបាយរបស់អាមេរិកមិនអាចត្រូវបានបំពេញបន្ថែម  ប្រសិនបើអំណាចនយោបាយអាមេរិកត្រូវកាន់កាប់ដោយពួកអាត្មានិយមជាប់រហូត  ហើយប្រសិនបើក្រុមផលប្រយោជន៍ដែលលក់កាំភ្លើងផងនិងលក់អាវក្រោះផង   តែងតែប្រព្រឹតិ្តទៅដោយរលូន    នោះប្រជាជនអាមេរិកនឹងមិនអាចគេចផុតពីស្រមោលខ្មៅនៃអំពើហិង្សាដោយកាំភ្លើងបានទេ ហើយត្រូវបង់ថ្លៃដោយជីវិតរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង