ឯកឧត្តម ស ថេត ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋទីទាល់ក្រទាំង១២គ្រួសារ
ភ្នំពេញ៖ ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយការងារសង្កាត់បឹងទំពន់ទី១ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារដើម្បីចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋទីទាល់ក្រទាំង១២គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ ដោយក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ក ២៥គីឡូ, ទឹកសុទ្ធ ១កេស, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ ៕
បន្ទាប់ពីចុះចែកអំណោយជូនប្រជាពលរដ្ឋទាំង១២គ្រួសារ ឯកឧត្តម ក៏បានឆ្លៀតពេលចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវបេតុង១ខ្សែដែលមានទទឹង៥ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តមផ្ទាល់ ហើយឯកឧត្តមក៏បាននាំយកបច្ចៃផ្ទាល់ខ្លួនរបស់ឯកឧត្តមចំនួន ៥០មុឺនរៀល ដើម្បីចូលរួមបុណ្យសពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕