នាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា ៤ថ្ងៃ
ភ្នំពេញ៖ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល ៤ ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់ ទទក ។
តាមការគ្រោងទុក ឯកឧត្តម លី ខឺឈាង និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ ៕