**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន ធ្វើបទបង្ហាញស្តីពីរបាយការណ៍លទ្ធផលសិក្ខាសាលាស្តីពីការត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្ត្រ បានអញ្ជើញធ្វើបទបង្ហាញស្តីពីរបាយការណ៍លទ្ធផលសិក្ខាសាលាស្តីពីការត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣។

ក្នុងឱកាសនៃការធ្វើបទបង្ហាញ ឯកឧត្តមអគ្គនាយក បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៤ រួមមាន៖ ១)តួនាទីស្នូលក្រសួងបរិស្ថាន និងយន្តការនិរន្តរភាព ២)សមិទ្ធផលការងារសំខាន់ដែលសម្រេច ៣)លទ្ធផលពីអង្គសិក្ខាសាលារបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ៤)បញ្ហាប្រឈម និង៥)ទិសដៅការងារឆ្នាំ២០២៣។

ឯកឧត្តម វ៉ាន់ មុនីនាថ បានលើកឡើងថា អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន ដែលជាលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដាក់ចេញការងារអាទិភាពនៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ ដោយកំណត់កម្មវិធីសកម្មភាពជាយុទ្ធសាស្រ្តចំនួន៦ រួមមាន ក្របខណ្ឌច្បាប់ និងគោលនយោបាយជាតិ ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងជីវៈសុវត្ថិភាព សេដ្ឋកិច្ចបៃតង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការប្រតិបត្ដិការ។

ឯកឧត្តមបន្តថា បច្ចុប្បន្ន តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព បទដ្ឋានគតិយុត្តសំខាន់ៗជាច្រើនត្រូវបានរៀបចំ សំដៅធានាបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី សុខុមាលភាពសង្គម និងការរស់នៅប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។

ឯកឧត្តមបន្ថែមថា ទន្ទឹមនេះដែរ អគ្គនាយដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន បានត្រៀមខ្លួនក្នុងការសម្របទៅនឹងការផ្លាស់ប្តូរបរិបទ នៃការអភិវឌ្ឍទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកជំរុញសមាហរណកម្មវិធានការគោលនយោបាយជាតិជាយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាព តាមរយៈការបង្កើនប្រសិទិ្ធភាព និងយន្តការអនុវត្តឱ្យបានកាន់តែប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង